ព័ត៌មានជាតិ

លោក អន ភារៈ ៖ អភិបាលរងស្រុក ដែលត្រូវបានប្រកាស ចូលកាន់មកតំណែងថ្មីនេះ ត្រូវពង្រឹងតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង

លោក អន ភារៈ ៖ អភិបាលរងស្រុក ដែលត្រូវបានប្រកាស ចូលកាន់មកតំណែងថ្មីនេះ ត្រូវពង្រឹងតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង

ព្រៃវែង៖ លោក អន ភារៈ អភិបាលរងខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា អភិបាករងស្រុក ដែលបានផ្ទេភារកិច្ចចូលកាន់មុខតំណែងជាអភិបាលរងស្រុកបាភ្នំថ្មី ដែលបានផ្ទេពីស្រុកព្រះស្ដេចមកជំនួស អភិបាលស្រុកបាភ្នំនេះ ត្រូវខិតខំពង្រឹងតួនាទីភារៈកិច្ចអនុវត្តការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវខិតខំយកចិត្តទុកដាក់បម្រើសាលាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់មានប្រសិទ្ធភាពបន្ថែមទៀត។ មានប្រសាសន៍បែបនេះគឺនៅក្នុងឱកាស ដែលលោកអភិបាលរង បានអញ្ជើញជាអធិបតី​ ក្នុងពិធី​ប្រកាសតែងតាំងលោក ងួន សំអុល ជំនួសលោក ស៊ិន ចក់ ដែលរាជរដ្ឋាភិបាលបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារនៅសាលាស្រុកព្រះស្តេច នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាស្រុកបាភ្នំ។

ក្នុងឱកាសនេះដែរ​ លោក អភិបាលរងខេត្ត​ បានបន្តថា អភិបាលរងស្រុក ដែលទេីបទទួលតំណែងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ហើយត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ហេីយស្នើរសុំអោយលោកខិតខំធ្វើការងារ ដោយសហការណ៍​ និងពង្រឹង​សាមគ្គីភាព​បានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងទាំងបី​។

លោក អភិបាលរងខេត្ត ក៏បានមានប្រសាសន៍បន្ថែមទៀតថា សព្វថ្ងៃនេះនៅក្នុងស្រុកបាភ្នំតែងតែមានសារព័ត៌មានជ្រុលនិយមក្រៅប្រទេសមួយចំនួនតែងតែផ្សព្វផ្សាយនៅព្រឹត្តិការណ៍មិនពិតចំពោះបញ្ហានៃស្រុកបាភ្នំនេះ។ ដោយការចុះផ្សាយមិនមានមូលដ្ឋានច្បាស់លាស់ និងមិនគ្រប់ជ្រុងជ្រោយ តែងតែផ្សព្វផ្សាយ មួយបង្កាច់ បំភាន់ដល់ មហាជនឲ្យមានការភាន់ច្រឡំចំពោះភាពរីកចម្រើននិងការអភិវឌ្ឍន៍នៅក្នុងស្រុកបាភ្នំនេះផងដែរ។

ក្នុងនោះ លោក អភិបាលរងខេត្ត សូមលេីកទឹកចិត្តដល់​ លោកអភិបាលរងស្រុកថ្មី​ បន្តខិតខំប្រឹងប្រែងលះបង់ពេលវេលា​ កម្លាំងកាយចិត្ត​ និងស្មារតី​ ដោយត្រូវអនុវត្តការងារ ឈរលើជំហរច្បាប់ជាកត្តាចំបង​ ​ជាពិសេស ធ្វេីយ៉ាងណាឲ្យការងាររដ្ឋបាលទូទៅ​ ការងារផ្ដល់សេវាសាធារណៈ​ ដំណេីរការបានយ៉ាងល្អប្រសេី​ ដេីម្បីឆ្លេីយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ប្រកបដោយគុណភាព​ ដេីម្បីឲ្យស្រុកបាភ្នំមានការរីកចម្រេីនលូតលាស់បានយ៉ាងល្អប្រសេីរថែមទៀត។

ក្នុងដែរលោក ងួន សំអុល អភិបាលរងស្រុកថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ដោយគោរពប្រតិបត្តិអោយបានម៉ឺងម៉ាត់ ចំពោះរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ជាពិសេស ច្បាប់គ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់គ្រប់រដ្ឋបាល ឃុំ សង្កាត់ សំដៅធានាគុណភាព ប្រសិទ្ធភាពក្នុងការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និង កិច្ចអភិវឌ្ឍមូលដ្ឋានអោយមានការរីកចម្រើនប្រកបដោយគុណភាព មានការចូលរួម គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន។ គោរព និងអនុវត្តអោយបានម៉ឺងម៉ាត់បំផុត និងមានគណនេយ្យភាពចំពោះរាជ រដ្ឋាភិបាលកម្ពុជា និង ប្រជាពលរដ្ឋ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចបានជោគជ័យដល់ការលើកកម្ពស់អភិបាលកិច្ចល្អ និងរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
គោរព និងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ នៅក្នុងរដ្ឋបាលស្រុក។ បន្តវប្បធម៌រក្សា និងបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយជួរថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់នៅក្នុងរដ្ឋបាលស្រុក និងបង្កើនការទំនាក់ទំនងល្អជាមួយបណ្តាអង្គភាពពាក់ព័ន្ធ និងសមាគម អង្គការនានា ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីជាតិអោយបានជោគជ័យតាមផែនការ៕

Leave a Reply

Your email address will not be published. Required fields are marked *