មន្ត្រីជាន់ខ្ពស់ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវយន្តការមួយចំនួនសម្រាប់មន្ត្រីពន្ធដារអនុវត្តបង្កើនប្រមូលពន្ធកាន់តែមានប្រសិទ្ធភាពខ្ពស់
ព្រៃវែង៖ ឯកឧត្តម បណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាង ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ បើមានប្រសាសន៍លើកឡើងថា ដើម្បីពង្រឹងនិងកាន់តែមានប្រសិទ្ធភាពក្នុងការប្រមូលពន្ធឯកឧត្តមក៏បាន យន្តការមួយចំនួន – មានឥរិយាបទទន់ភ្លន់ រួសរាយរាក់ទាក់ និងផ្តល់សេវាប្រកបដោយ ឆន្ទៈការងារ ខ្ពស់ – មានសិល្បៈនៃការពន្យល់ និងដោះស្រាយបញ្ហា – មានក្រមសីលធម៌ វិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តការងារ និង – មានសមត្ថភាពពេញលេញ ទាំង សមត្ថភាពផ្នែកវិជ្ជាជីវៈ ទាំងសមត្ថភាពផ្នែកបទប្បញ្ញត្តិ ទាំងសមត្ថភាពផ្នែកការអនុវត្ត ការលើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់អគារសាខាពន្ធដារខេត្តព្រៃវែង នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមជាអធិបតី លោក ហ៊ី ធួក អភិបាលរងខេត្តព្រៃវែង តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត។ ដែលមានអាសយដ្ឋានស្ថិតនៅកែងផ្លូវលេខ៥ និងផ្លូវលេខ៣ ក្នុងភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ឯកឧត្តម បណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ លើកឡើងបន្ថែមថា៖ ក្នុងគោលដៅលើកកម្ពស់ ការផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យបានកាន់តែល្អប្រសើរ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើទំនើបកម្មរដ្ឋបាល សារពើពន្ធ តាមរយៈការអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន ដោយបានដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយចំនួន ដូចជា E-VAT, E-Filing, Pre-App Filing, E-Payment, E-Tax Service, GDT-Live chat, E-Registration, E- Administration, TOI E-Filing ជាដើម និងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន (Application) ជាច្រើន ទៀត សំដៅគ្រប់គ្រងទិន្នន័យពន្ធដារឱ្យបានគត់មត់ និងផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យបានកាន់តែ ល្អប្រសើរ ឆាប់រហ័ស មានតម្លាភាព គណនេយ្យភាព និងភាពងាយស្រួលក្នុងការបង់ពន្ធ។ ជាមួយ នេះ អគ្គនាយកដ្ឋានពន្ធដារ បានខិតខំផ្សព្វផ្សាយនូវច្បាប់និងបទប្បញ្ញស្តីពីពន្ធដារជាប្រចាំ ដូច ជាតាមរយៈគេហទំព័រ (Website) និងបណ្តាញទំនាក់ទំនងសង្គម (Facebook) នៃអគ្គនាយក ដ្ឋានពន្ធដារ, វីដេអូឃ្លីប, ផ្សាយផ្ទាល់កម្មវិធីពន្ធដារ (GDT Live Show) វេទិកាសំណួរ-ចម្លើយ តាមរយៈ GDT Live Chart និង Call Center និងការរៀបចំសិក្ខាសាលា ដើម្បីឱ្យអ្នកជាប់ពន្ធស្វែង យល់នូវលិខិតបទដ្ឋានទាំងនេះ សំដៅ ពង្រឹងវប្បធម៌នៃការបង់ពន្ធ និងអនុលោមភាពសារពើពន្ធ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានពង្រឹង និងកសាងសមត្ថភាពមន្ត្រីពន្ធដារជាប់ជាប្រចាំក្នុងក្របខណ្ឌនៃកម្មវិធីកំណែទម្រង់ធនធានមនុស្សរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីឱ្យការផ្តល់ សេវា និងការគ្រប់គ្រងប្រមូលពន្ធបានកាន់តែល្អប្រសើរ។
ឯកឧត្តម បណ្ឌិត សម្រាប់ឆ្នាំ២០២៤ នេះ តាមផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ ២០២៤ អគ្គនាយកដ្ឋានពន្ធដារត្រូវប្រមូលចំណូលប្រមាណ ១៦,៩ ទ្រីលានរៀល សមមូលនឹងប្រមាណ ៤ ១៦៤ ដុល្លារ សហរដ្ឋអាមេរិក មានការកើនឡើងប្រមាណ ១៧% ធៀប ប្រៀបនឹងផែនការឆ្នាំ២០២៣ (មានប្រមាណណ ៣៥៧២ លានដុល្លារសហរដ្ឋអាមេរិក)។ ដូច្នេះ អគ្គនាយកដ្ឋានពន្ធដារ ត្រូវរកចំណូលជាមធ្យមប្រមាណ ៣៤៧ លានដុល្លារសហរដ្ឋអាមេរិក ក្នុង មួយខែ។ ដោយឡែក សម្រាប់សាខាពន្ធដារខេត្តព្រៃវែង តាមផែនការឆ្នាំ២០២៤ សាខាពន្ធដារនេះ ត្រូវប្រមូលចំណូលប្រមាណ ៣,៤ ប៊ីលានរៀល សមមូលនឹងប្រមាណ ៨,៥៦ លាន ដុល្លារសហរដ្ឋ អាមេរិក ។ ដូចនេះ សាខាពន្ធដារខេត្តព្រៃវែង ត្រូវរកចំណូលជាមធ្យមប្រមាណ ៧១,៣ ម៉ឺនដុល្លារ សហរដ្ឋអាមេរិកក្នុងមួយខែ។
ឯកឧត្តម បណ្ឌិត បន្តថា តាមរយៈរបាយការណ៍របស់លោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង បានឲ្យដឹងថា សាខាពន្ធដារខេត្តព្រៃវែង សម្រេចបានលទ្ធផលល្អ ដោយប្រមូលចំណូលពន្ធបានលើសផែនការ ជាប់ជាប្រចាំ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣ សាខាពន្ធដារខេត្តព្រៃវែង ប្រមូលចំណូលពន្ធសម្រេចបាន សម្រេចបានប្រាក់ពន្ធចំនួន ៣៣,៥០១ ប៊ីលានរៀល គឺស្មើនឹង ១០៣,៣១%នៃ ផែនការ។ ផ្អែកលើ លទ្ធផលដែលសម្រេចបានគួរកត់សម្គាល់នេះ ឯកឧត្តម បណ្ឌិត សូមសំដែងនូវមូលវិចារណ៍ដ៏ថ្លៃថ្លា ជូនចំពោះថ្នាក់ ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃសាខាពន្ធដារខេត្តព្រៃវែង ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញការងារ និងជាពិសេស លោក ហ៊ឹម ឡូញ ដែលបានគ្រប់គ្រង និងដឹកនាំសាខាពន្ធដារខេត្តព្រៃវែង ឱ្យសម្រេចបាននូវសមិទ្ធផលប្រកបដោយជោគជ័យ គួរកត់សំគាល់នេះ។ ទន្ទឹមនឹងនេះឯកឧត្តម បណ្ឌិត សូមសំដែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃ អាជ្ញាធរខេត្តព្រៃវែង និងមន្ទីរជំនាញជុំវិញខេត្តព្រៃវែង ជាពិសេស ឯកឧត្តមអភិបាលនៃគណៈ អភិបាលខេត្តព្រៃវែង ដែលបានដឹកនាំផ្តល់ការគាំទ្រ និងកិច្ចសហការល្អ ញ៉ាំងឱ្យសាខាពន្ធដារខេត្ត ព្រៃវែង សម្រេចបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ខាងលើ។ យ៉ាងណាម៉ិញ
១១ខែឆ្នាំ២០២៤ សាខា ពន្ធដារខេត្តព្រៃវែង ប្រមូលចំណូលសម្រេចបាន ៣១,៥០២ ប៊ីលានរៀល ប្រមាណ ៧,៨៧ លាន ដុល្លា ស្មើនឹង ៩១,៩៥% នៃផែនការ៕