ព្រះរាជអាជ្ញាខេត្តសៀមរាបធានារកយុត្តិធម៌អោយបានបំផុតជូនជនរងគ្រោះជាអ្នកសារព័ត៌មានក្នុងសំណុំរឿងឃាតកម្ម ចេញផ្សាយ ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបានប្រកាសជាសាធារណៈថា អយ្យការអមសាលាដំបូងខេត្តសៀមរាបនឹងប្រកាន់ជំហរយ៉ាងម៉ើងម៉ាត់ក្នុងការអនុវត្តច្បាប់ ទោះបីជាអ្នកសារព័ត៌មានត្រូវបានគេសម្លាប់ក្រោមហេតុផលនៃទំនាស់រវាងបុគ្គលផ្ទាល់ពាក់ព័ន្ធទៅនឹងទារប្រាក់ជាថ្នូរនិងការមិនចុះផ្សាយនិងការមិនរាយការណ៍ទៅកាន់មន្ត្រីបរិស្ថានក៏ដោយ អយ្យការនឹងបន្តជំហរក្នុងការអនុវត្តច្បាប់មិនត្រឹមតែក្នុងដំណាក់កាលចោទប្រកាន់ ដំណាក់កាលស៊ើបសួរ តែនឹងបន្តឃ្លាំមើលលើការអនុវត្តច្បាប់ដល់ដំណាក់កាលជម្រះក្តី ដើម្បីធានាថាជនត្រូវចោទឈ្មោះស៊ី លឿយ ត្រូវទទួលខុសត្រូវនូវអំពើប្រព្រឹត្តរបស់ខ្លួនចំពោះមុខច្បាប់។ ការបង្ហាញជំហរការពារយុត្តិធម៌ជូនជនរងគ្រោះនេះបានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មានមួយនារសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាដំបូងខេត្តសៀមរាប ដោយឯកឧត្តមព្រះរាជអាជ្ញា បានបញ្ជាក់ថា យុត្តិធម៌សម្រាប់ជនរងគ្រោះមានជាបណ្ដើរៗហើយដោយជនល្មើសត្រូវបានចាប់ខ្លួននិងកំពុងឃុំឃាំង។ សូមបញ្ជាក់ថា មុននេះសំណុំរឿងអ្នកសារព័ត៌មាននេះ ត្រូវបានចៅក្រមចោទពីបទប៉ុនប៉ងឃាតកម្ម ប៉ុន្តែ ឯកឧត្តមព្រះរាជអាជ្ញា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននេះថា ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះឲ្យបានច្បាស់លាស់ យោងតាមលិខិតមរណភាព កាលពីថ្ងៃទី៧ធ្នូ តំណាងអយ្យការនឹងសុំទៅចៅក្រមអោយប្តូរពីបទចោទ ប៉ុនប៉ងឃាតកម្ម ទៅជាបទចោទ ឃាតកម្មវិញ ដើម្បីឲ្យបានសមស្របទៅតាមសភាពជាក់ស្ដែងនៃរឿងហេតុ។ ប៉ុន្តែ ក្របខណ្ឌទណ្ឌកម្មមិនខុសគ្នាទេ គឺត្រូវជាប់ពន្ធនាគារចន្លោះពី១០ទៅ១៥ឆ្នាំ។ ឯកឧត្តមព្រះរាជអាជ្ញាបានបញ្ជាក់ថា បើក្នុងករណីចៅក្រមដាក់ទោសណាមួយដែលមិនសមហេតុផល មិនសមស្រប ទៅនឹងអំពើប្រព្រឹត្តរបស់ជនជាប់ចោទនោះទេ អយ្យការនឹងប្រើសិទ្ធិរបស់ខ្លួនដែលអនុញ្ញាតដោយក្រមនីតិវិធី ដើម្បីប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត ដើម្បីស្នើសុំឲ្យដាក់ទណ្ឌកម្មទៅលើជនជាប់ចោទបន្ថែមទៀត។ […]
Month: December 2024
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេមិនត្រូវយកព្រឹត្តិការណ៍ដ៏អកុសលនៃឃាតកម្មលើអ្នកកាសែត ដើម្បីកេងចំណេញផ្នែកនយោបាយរបស់ក្រុមណាមួយឡើយ !
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេមិនត្រូវយកព្រឹត្តិការណ៍ដ៏អកុសលនៃឃាតកម្មលើអ្នកកាសែត ដើម្បីកេងចំណេញផ្នែកនយោបាយរបស់ក្រុមណាមួយឡើយ ! ចេញផ្សាយ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មានទាំងអស់ ក្នុងពេលចុះយកព័ត៌មានណាមួយដែលអាចបង្កហានិភ័យ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច អង្គភាពជំនាញ ដោយផ្តល់ព័ត៌មានទាំងនោះដល់សមត្ថកិច្ច ដើម្បីគាំទ្រដល់ការអនុវត្តការងារជំនាញក្នុងវិស័យសមត្ថកិច្ចពាក់ព័ន្ធ ដែលរួមចំណែកដល់ការអនុវត្តច្បាប់។ ទន្ទឹមនេះ ត្រូវចៀសវាងឱ្យបាន គឺកុំពាក់ព័ន្ធដាច់ខាត នឹងការកំហែងទារ ឬទង្វើផ្សេងទៀតដែលផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ។ សារអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានម្នាក់នៅខេត្តសៀមរាបត្រូវបានគេលបលួចបាញ់ប្រហារដោយអាវុធកែច្នៃហើយបណ្តាលអោយបាត់បង់ជីវិតកាលពីថ្ងៃទី៧ធ្នូ។ ទន្ទឹមនេះអ្នកនាំពាក្យក្រសួងព័ត៌មានបានស្នើដោយទទូចដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុងប្រកបការងារជាអ្នកសារព័ត៌មាន មិនត្រូវពាក់ព័ន្ធនឹងទង្វើដែលប្រាសចាកពីក្រមសីលធម៌ ហើយត្រូវអនុវត្ដន៍សកម្មភាពការងាររបស់ខ្លួននៅក្នុងដែននៃច្បាប់ដែលបានកំណត់ ជាពិសេសមិនត្រូវដើរហួសពីព្រំដែនដែលច្បាប់ស្ដីពីរបបសារព័ត៌មានបានកំណត់ឱ្យយើងក្នុងតួនាទីជាអ្នកសារព័ត៌មាននោះឡើយ។ យោងតាមរដ្ឋបាលខេត្តសៀមរាបបានអោយដឹងថា ក្រោយពេលករណីលបលួចបាញ់ប្រហារនេះបានកើតឡើង អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់ឪមុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរព័ត៌មានបន្ថែម អំពីករណីប៉ុនប៉ងមនុស្សឃាត ដោយចេតនា និងទទួលបានចម្លើយសារភាពពីជនសង្ស័យ គឺដោយសារទំនាស់បុគ្គល។ ជនជាប់ចោទធ្វើមនុស្សឃាតខាងលើនេះមានឈ្មោះ ស៊ី លឿយ មានអាយុ៤០ឆ្នាំ មុខរបរកសិករ។បើតាមអ្នកនាំពាក្យក្រសួងព័ត៌មាន ពេលនេះក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានខេត្តសៀមរាបបាន កំពុងបន្តតាមដានការវិវត្តនៃដំណើរការនីតិវិធីហើយក្រសួងព័ត៌មានក៏ត្រៀមខ្លួនក្នុងការចូលរួមជួយជ្រោមជ្រែងក្នុងដំណើរការនៃការអនុវត្តនីតីវិធីជំនាញតាមការចាំបាច់នានា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយការជួញដូរមនុស្ស គឺទាមទារឱ្យមានវិធានការទប់ស្កាត់ដែលមានប្រសិទ្ធភាពខ្ពស់
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយការជួញដូរមនុស្ស គឺទាមទារឱ្យមានវិធានការទប់ស្កាត់ដែលមានប្រសិទ្ធភាពខ្ពស់ ចេញផ្សាយ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការដោះស្រាយការជួញដូរមនុស្ស គឺទាមទារឱ្យមានវិធានការទប់ស្កាត់ដែលមានប្រសិទ្ធភាពខ្ពស់ ដែលកន្លងមកយើងបានឃើញហើយថាមានជនល្មើសជាច្រើន ដែលភាគច្រើនដាច់ខាតជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់បានបន្លំខ្លួនចូលមកកម្ពុជា ដើម្បីសម្ងំលាក់ខ្លួនបង្កើតបានជាបទលើ្មសយ៉ាងអាណាធិបតេយ្យនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដោយបាននាំមកនូវបច្ចេកទេសនៃបទល្មើសប្លែកៗ និងទំនើបៗ ដែលកម្ពុជាមិនធ្លាប់មានមកសាបព្រោះនៅលើទឹកដីកម្ពុជា ដោយទាញយកឱកាសនៃការអនុវត្តសេដ្ឋកិច្ចក្នុងដំណាក់កាលនៃការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដូចនេះធ្វើឡើងក្នុងឱកាសនៃការប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤លើកទី១៨ ក្រោមប្រធានបទ៖ កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សកម្មភាពដូចខាងលើនេះវាបានបំផ្លាញចំពោះសេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា រួមទាំងប្រជាជននៃបណ្តាប្រទេសនានាដែលមកស្នាក់នៅ និងរកការងារនៅកម្ពុជា។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា សកម្មភាពនៃបទល្មើសឧក្រឹដ្ឋទាំងនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងជាអវិជ្ជមានលើដំណើរការនៃការអភិវឌ្ឍរីកចម្រើន សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មានYoutuber និង Tiktoker បរទេស ចង់បានល្បី មកកម្ពុជា ធ្វើជាខ្លួនត្រូវបានចាប់ជំរិត នាំឱ្យអ្នកទស្សនាច្រឡំថា កម្ពុជាអាក្រក់
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មានYoutuber និង Tiktoker បរទេស ចង់បានល្បី មកកម្ពុជា ធ្វើជាខ្លួនត្រូវបានចាប់ជំរិត នាំឱ្យអ្នកទស្សនាច្រឡំថា កម្ពុជាអាក្រក់ ចេញផ្សាយ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មានក្រុម Youtuber និង Tiktoker ចង់បានល្បីខ្លួនឯង ហោះមកកម្ពុជា បន្លំធ្វើជាខ្លួនត្រូវបានចាប់ជំរិត នាំឱ្យគេយល់ថានៅកម្ពុជា មានការចាប់ជំរិត និងការជួញដូរមនុស្ស ខូចដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា តែករណីនេះ អាជ្ញាធរបានចាត់វិធានការបានភ្លាមៗ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលមហោស្របកោះពេជ្រ សម្តេចធិបតី ហ៊ុន […]
ក្រសួងធនធានទឹក និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អញ្ជើញចុះពិនិត្យសិក្សាស្វែងយល់លើបទពិសោធន៍ជោគជ័យក្នុងគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាស្រ្តព្រែកពោធិ
ក្រសួងធនធានទឹក និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អញ្ជើញចុះពិនិត្យសិក្សាស្វែងយល់លើបទពិសោធន៍ជោគជ័យក្នុងគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាស្រ្តព្រែកពោធិ ចេញផ្សាយ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ខេត្តកំពង់ចាម៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារអ្នកសារព័ត៌មានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំផ្ទាល់ដោយលោកជំទាវ Jyotsana Varma នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា។ សូមជម្រាបថា កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក Anthoney Robert Gill នាយករង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីមកពីគ្រប់បណ្តាញនិងទីភ្នាក់ងារសារព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោកអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ធំ លោកអភិបាលនៃគណៈអភិបាលស្រុកពាក់ព័ន្ធរបស់ខេត្តកំពង់ចាម និងខេត្តកណ្តាល គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក(សកបទ) នៃប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ប្រធាន […]
ឯកឧត្តម ហែម វណ្ណឌី ពិភាក្សាអំពីថ្នាលបច្ចេកវិទ្យា និងឱកាសវិនិយោគ ជាមួយគណៈប្រតិភូវិនិយោគចិន
ឯកឧត្តម ហែម វណ្ណឌី ពិភាក្សាអំពីថ្នាលបច្ចេកវិទ្យា និងឱកាសវិនិយោគ ជាមួយគណៈប្រតិភូវិនិយោគចិន ចេញផ្សាយ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូ មកពីសមាគមអ្នកវិនិយោគចិននៅកម្ពុជា និងក្រុមហ៊ុន 86Links Co., Ltd.។ គណៈប្រតិភូបានបង្ហាញអំពីថ្នាលបច្ចេកវិទ្យា ដែលត្រូវបានរៀបចំឡើងដើម្បីទាក់ទាញអ្នកវិនិយោគ ដោយរួមបញ្ចូលទិន្នន័យតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មនៅកម្ពុជា។ ថ្នាលនេះបំពាក់ដោយបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតពហុភាសា, មានមុខងារអន្តរកម្ម ដូចជាផែនទីនិម្មិត, និងផ្តល់ព័ត៌មានសំខាន់ៗអំពីឱកាសវិនិយោគ ក្របខណ្ឌច្បាប់ និងព័ត៌មានឧស្សាហកម្ម។ គណៈប្រតិភូបានស្នើអនុវត្តថ្នាលនេះតាមផែនការបីជំហាន និងបានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តម ហែម វណ្ណឌី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ និងបានលើកឡើងពីសក្តានុពលនៃថ្នាល បច្ចេកវិទ្យាក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងតម្រូវការគ្រប់គ្រងទិន្នន័យរបស់កម្ពុជា។ ឯកឧត្តមបានចាត់តាំងឱ្យក្រុមការងារជំនាញ វាយតម្លៃថ្នាលបច្ចេកវិទ្យានេះ ដែលអាចជាការបំពេញបន្ថែម ឬប្រទាក់ក្រឡាជាមួយប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]
ការជួញដូរមនុស្ស មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា
ការជួញដូរមនុស្ស មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា ចេញផ្សាយ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែង ទាំងនៅក្នុងគ្រប់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រឹដ្ឋកម្មជួញដូរមនុស្ស និងទាសភាពសម័យទំនើប ដែលមានចរិតឆ្លងដែន និងជាបញ្ហាប្រឈមទាំងសម្រាប់តំបន់ និងពិភពលោក។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេលជាងមួយឆ្នាំនេះ ក្រសួងមហាផ្ទៃ និងគ្រប់កងកម្លាំងទាំងអស់ បានអនុវត្ត និងបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ដែលបន្តបេសកកម្មពីអាណត្តិកន្លងទៅ ដើម្បីប្រយុទ្ធប្រឆាំង បង្ក្រាប បង្ការ និងទប់ស្កាត់ការជួញដូរមនុស្ស។ ការជួញដូរមនុស្សមិនមែនកើតតែក្នុងបច្ចុប្បន្នទេ តែវាបានកើតឡើងតាំងពីគ្រប់សម័យកាលតាំងពីបូរាណ។ ទម្រង់នៃការជួយដូរមនុស្ស គឺមិនមានភាពច្បាស់លាស់ […]
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រដ្ឋសភានីតិកាលទី៧ យកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈតួនាទីសំខាន់ៗរបស់ខ្លួន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រដ្ឋសភានីតិកាលទី៧ យកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈតួនាទីសំខាន់ៗរបស់ខ្លួន ចេញផ្សាយ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធស្រ្តីទូទាំងប្រទេសចិន ដឹកនាំដោយលោកជំទាវ ចាង តុងម៉ី (Zhang Dongmei) អនុប្រធានសហព័ន្ធ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីសោមនស្សរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ ចាង តុងម៉ី និងគណៈប្រតិភូ ដោយបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូនាពេលនេះ ពិតជាមានសារៈសំខាន់ និងបានបង្ហាញឱ្យឃើញពីការអនុវត្ដនូវកុងសង់ស៊ីសរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ ដំណើរទស្សនកិច្ចនេះក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចិន ក្នុងការផ្លាស់ប្ដូរគណៈប្រតិភូនៃប្រទេសទាំងពីរ នៅគ្រប់កម្រិត និងគ្រប់វិស័យ ទាំងក្របខណ្ឌបក្ស រដ្ឋាភិបាល រដ្ឋសភា និងអង្គការសង្គមស៊ីវិល ជាដើម។ មិត្តភាពប្រពៃណី មិត្តភាពដែកថែប […]
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាកម្ពុជា ជួបពិភាក្សាការងារនិងជម្រាបលា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងឱកាសដែល ឯកឧត្តម នឹងត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជាក្នុងពេលឆាប់ៗនេះ។ សម្តេចប្រធានរដ្ឋសភាបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងរបស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង ក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីជោគជ័យធំៗមួយចំនួន នៃការបំពេញបេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅក្នុងនោះមានដូចជា ការសម្របសម្រួលនៅក្នុងការអនុវត្តគម្រោងផ្តល់ជំនួយ២៥លានដុល្លាររបស់ប្រទេសវៀតណាម ក្នុងការសាងសង់អគាររដ្ឋបាលថ្មីដល់រដ្ឋសភាកម្ពុជា ដែលបានដាក់សម្ពោធកាលពីពេលថ្មីៗមកនេះ ការសម្រួបសម្រួលព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ […]