ឯកឧត្តម ប៉ុក ប៉ាន់ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបិទមហោស្រពមុខវិជ្ជា និងការងារមេគង្គ ឆ្នាំ២០២៤ ចេញផ្សាយ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ បិទមហោស្រពមុខវិជ្ជា និងការងារមេគង្គឆ្នាំ២០២៤ ដែលបានប្រព្រឹត្តជាលើកទី១ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ ។
Month: October 2024
មាសឡើងថ្លៃដល់៣៣៣ដុល្លារក្នុងមួយជីកាលពីចុងសប្តាហ៍កន្លងមកនេះ
មាសឡើងថ្លៃដល់៣៣៣ដុល្លារក្នុងមួយជីកាលពីចុងសប្តាហ៍កន្លងមកនេះ ចេញផ្សាយ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ កាលពីថ្ងៃទី២៧តុលាម្សិលមិញនេះ តម្លៃមាសមួយជីបានឡើងថ្លៃដល់៣៣៣ដុល្លារហើយដោយចាប់ឡើងថ្លៃក្នុង១ថ្ងៃ១ដុល្លារចាប់ពីពាក់កណ្តាលខែតុលាមក។ កាលពីពាក់កណ្តាលខែសីហាមក មាសឡើងថ្លៃដល់ ៣០២ដុល្លារ ក្នុងមួយជីហើយក្លាយជាកំណត់ត្រាជាប្រវត្តិសាស្ត្រពិភពលោក។ ហាងលក់មាសនៅជុំវិញផ្សារធំថ្មីក្រុងភ្នំពេញថាមាសឡើងថ្លៃនេះ មិនមែនទាក់ទងព្រឹត្តិការណ៍បុណ្យអុំទូកនៅប្រទេសកម្ពុជានោះទេគឺឡើងថ្លៃតាមទីផ្សារអន្តរជាតិ។ យោងតាមកំណត់ហេតុបានអោយដឹងថា ចាប់ពីថ្ងៃទី១៥តុលាមក មាសមានតម្លៃ៣២១ដុល្លារ ក្នុង១ជី ដោយឡើងថ្លៃរហូតដល់ថ្ងៃទី២៧តុលា ខណៈមាសលក់នៅលើទីផ្សារភ្នំពេញក្នុងតម្លៃ៣៣៣ដុល្លារ។ អ្នកជំនាញទីផ្សារមាស បានអោយដឹងថា តម្លៃមាសដែលឡើងថ្លៃជាបន្តបន្ទាប់នេះគឺ ដោយសារការទទួលរងពីឥទ្ធិពល ភូមិសាស្រ្តនយោបាយ សង្រ្គាមនៅអ៊ុយក្រែន វិបត្ដិសេដ្ឋកិច្ចសកល និងឥទ្ធិពលពីគម្រោងការកាត់បន្ថយពន្ធរបស់ធនាគារអាមេរិក។ យ៉ាងណាក៏ដោយ យោងតាមតារាងតម្លៃមាសនៅហាងលក់មាសផ្សារថ្មីក្រុងភ្នំពេញនៅថ្ងៃទី២៨តុលានេះ បានអោយដឹងថា តម្លៃមាស១ជីថ្លៃ៣៣១ដុល្លារ ហើយលក់ចេញក្នុងតម្លៃ៣២១។ មាសផ្លាទីនទឹក៧កន្លះ ១ជីថ្លៃ២៤០ដុល្លារ ហើយលក់ចេញក្នុងតម្លៃ២២០។ មាសផ្លាទីនទឹក៧ ១ជីថ្លៃ២២០ដុល្លារ ហើយលក់ចេញក្នុងតម្លៃ២០៥។មាសផ្លាទីនទឹក៧VN ១ជីថ្លៃ២០៥ដុល្លារ ហើយលក់ចេញក្នុងតម្លៃ១៩០៕
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមដង្ហែព្រះករុណាព្រះមហាក្សត្រ ក្នុងពិធីសាសនានៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមដង្ហែព្រះករុណាព្រះមហាក្សត្រ ក្នុងពិធីសាសនានៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ចេញផ្សាយ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសាសនានៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំងនា ព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤នេះ។
អតីតពលករខ្មែរយកបទពិសោធន៌ចិញ្ចឹមសត្វជ្រូកពីក្រៅប្រទេសមកអនុវត្តនៅស្រុកកំណើត
អតីតពលករខ្មែរយកបទពិសោធន៌ចិញ្ចឹមសត្វជ្រូកពីក្រៅប្រទេសមកអនុវត្តនៅស្រុកកំណើត ចេញផ្សាយ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ ចំណាយពេលជាង១០ឆ្នាំ ធ្វើការនៅប្រទេសថៃ អតីតពលរកខ្មែរម្នាក់ធ្លាប់បំរើការងារជាអ្នកចិញ្ចឹមជ្រូកយកសាច់ បានយកបទពិសោធន៌និងបច្ចេកទេសមួយចំនួនក្នុងការចិញ្ចឹមសត្វជ្រូកលក្ខណៈគ្រួសារមកសាកល្បង ដើម្បីរកប្រាក់ចំណូលបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់គ្រួសារ ។ លោក ឆយ ឈៀង អាយុ៣០ឆ្នាំ អតីតពលករស្រុកថៃជាង១០ឆ្នាំរស់នៅភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបងបានប្រាប់ថា ដំបូងឡើយលោកបានជ្រើសរើសពូជកូនជ្រូកចំនួន១២ក្បាលជាពូជក្នុងស្រុកយកមកចិញ្ចឹម និងបានចំណាយលុយមួយចំនួនទៀត ក្នុងការធ្វើទ្រុងជ្រូក ដែលមានទទឹង ៥ម៉ែត្រ បណ្ដោយ១១ម៉ែត្រប្រក់សង័្កសី ។ លោកថា លោកចេះផលិតចំណីជ្រូកដោយខ្លួនឯងពីកាកសណ្ដែកសៀងស្ងួត។ ការចិញ្ចឹមជ្រូកប្រើរយៈពេលចាប់ពី ៣ខែទៅ៤ខែកន្លះ សត្វជ្រូកមួយក្បាលមានទម្ងន់ចន្លោះពី៨០គីឡូ៩០គីឡូក្រាម អាចចាប់លក់បានហើយ ។ លោកបានបញ្ជាក់ថា សត្វជ្រូកនេះលោកចិញ្ចឹមពីរទ្រុងក្នុងមួយទ្រុងៗចន្លោះពី១០ក្បាលទៅ១៥ក្បាល មានពីរដំណាក់កាល ។ លោកបានបន្ថែមទៀតថា សម្រាប់ទីផ្សារគឺលោកមានម៉ូយខាងស្រុកថ្មគោលនិងខេត្តបាត់ដំបងមកទិញផ្ទាល់ ។ បច្ចុប្បន្ន ជ្រូកសាច់ មានតម្លៃ៩ពាន់រៀលក្នុងមួយគីឡូក្រាម ។ ប៉ុន្ដែតម្លៃទីផ្សារនេះមិនទៀតទាត់នោះទេ រដូវខ្លះចុះអាចធ្លាក់ដល់៧ពាន់រៀលឬអាចធ្លាក់ដល់៦ពាន់រៀលជាងក៏មានដែរ ។ លោកបន្ដលើកឡើងថាក្នុងមួយលើកៗ លោកអាចរកចំណូលចន្លោះ ៨លានរៀលទៅ១០លានរៀល ។ អតីតពលករខាងលើបន្ដលើកឡើងថាការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនេះ […]
ប្រមុខថ្នាក់ដឹកនាំចូលរួមដង្ហែព្រះមហាក្សត្រក្នុងពិធីសាសនាខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ
ប្រមុខថ្នាក់ដឹកនាំចូលរួមដង្ហែព្រះមហាក្សត្រក្នុងពិធីសាសនាខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ចេញផ្សាយ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP ប្រមុខថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៤នេះ បានអញ្ជើញចូលរួមដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសាសនានៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។ ក្នុងនោះមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមនឹងមន្រ្ដីរាជការ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត។
ឯកឧត្តម វ៉ាត់ ចំរើន បង្ហើបថា នៅក្នុងពិធីបើក «ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២» ឆ្នាំ ២០២៤ នឹងមានការបង្ហាញទស្សនីយភាពដ៏អស្ចារ្យ និងប្លែកៗជាច្រើន
ឯកឧត្តម វ៉ាត់ ចំរើន បង្ហើបថា នៅក្នុងពិធីបើក «ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២» ឆ្នាំ ២០២៤ នឹងមានការបង្ហាញទស្សនីយភាពដ៏អស្ចារ្យ និងប្លែកៗជាច្រើន ចេញផ្សាយ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ នៅក្នុងពិធីបើក «ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២» ឆ្នាំ ២០២៤ នឹងមានការបង្ហាញទស្សនីយភាពដ៏អស្ចារ្យ និងប្លែកៗជាច្រើន ដែលមហាជនគួរតែអញ្ជើញទៅទស្សនាផ្ទាល់ដើម្បីទទួលបានអារម្មណ៍រំភើប ។ នេះបើយោងតាមការបង្ហើបរបស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជា អគ្គលេខាធិការគណ:កម្មាធិជាតិអូឡាំពិកកម្ពុជា ក្នុងឱកាសចុះពិនិត្យសកម្មភាពហាត់សមរបស់កីឡាករ កីឡាការិនី ត្រៀមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិដ៏ធំមួយនេះ កាលពីថ្ងៃទីសៅរ៍ ទី២៦ ខែតុលា ឆ្នាំ ២០២៤ ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកជំទាវ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រន័រេសប្រចាំនៅកម្ពុជា ចូលជួមសម្តែងការគួរសម និងពិសារអាហារការងារពេលព្រឹក
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកជំទាវ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រន័រេសប្រចាំនៅកម្ពុជា ចូលជួមសម្តែងការគួរសម និងពិសារអាហារការងារពេលព្រឹក ចេញផ្សាយ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP នាព្រឹកថ្ងៃច័ន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់ អេន ម៉ូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រន័រវេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិសារអាហារការងារពេលព្រឹក។ ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើតួនាទីដ៏សំខាន់នៃពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសន័រវេស។ លោកជំទាវរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូននូវអាទិភាពមួយចំនួន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគី ក្នុងន័យពិនិត្យលទ្ធភាពសិក្សាការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងបង្កើនការនាំចេញ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ សមាជិកសភា និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ សមាជិកសភា និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។