ឯកឧត្តម វ៉ាត់ ចំរើន បង្ហើបថា នៅក្នុងពិធីបើក «ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២» ឆ្នាំ ២០២៤ នឹងមានការបង្ហាញទស្សនីយភាពដ៏អស្ចារ្យ និងប្លែកៗជាច្រើន
ចេញផ្សាយ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤
នៅក្នុងពិធីបើក «ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២» ឆ្នាំ ២០២៤ នឹងមានការបង្ហាញទស្សនីយភាពដ៏អស្ចារ្យ និងប្លែកៗជាច្រើន ដែលមហាជនគួរតែអញ្ជើញទៅទស្សនាផ្ទាល់ដើម្បីទទួលបានអារម្មណ៍រំភើប ។ នេះបើយោងតាមការបង្ហើបរបស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជា អគ្គលេខាធិការគណ:កម្មាធិជាតិអូឡាំពិកកម្ពុជា ក្នុងឱកាសចុះពិនិត្យសកម្មភាពហាត់សមរបស់កីឡាករ កីឡាការិនី ត្រៀមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិដ៏ធំមួយនេះ កាលពីថ្ងៃទីសៅរ៍ ទី២៦ ខែតុលា ឆ្នាំ ២០២៤ ។