ព័ត៌មានជាតិ

សកម្មភាពនគរបាលខេត្តព្រៃវែង បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋតាមដងផ្លូវជាតិសំខាន់ៗក្នុងភូមិសាស្ត្រខេត្តព្រៃវែង

សកម្មភាពនគរបាលខេត្តព្រៃវែង បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋតាមដងផ្លូវជាតិសំខាន់ៗក្នុងភូមិសាស្ត្រខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាប់តាំងពីថ្ងៃទី ០៤ខែ តុលា ឆ្នាំ ២០២៤ នេះកងកម្លាំងនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្ត បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវ ជាតិសំខាន់់មានផ្លូវជាតិ លេខ១ លេខ៨ និង ១១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដោយ ប្រើប្រាស់កងកម្លាំងជំនាញការិយាល័យចំណុះ និងកម្លាំង អធិការដ្ឋាននគរបាលស្រុកពាមរក៍ ស្រុកពារាំង ស្រុកស្វាយអន្ទរ ស្រុកព្រះស្ដេច ស្រុកកំពង់ត្របែក និងស្រុកពាមជរ ដើម្បីបញ្ជៀសការកកស្ទះ គ្រោះថ្នាក់ចរាចរណ៍ ធានាបាននូវសុខសុវត្ថិភាពក្នុងការធ្វើដំណើរជាពិសេស ក្នុងឱកាស ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ ហើយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរចាកចេញពីស្រុកកំណើតទៅរាជធានីភ្នំពេញវិញរឺ ទៅតាមបណ្ដាខេត្តនានាមានដូចជា ខេត្តស្វាយរៀង ត្បូងឃ្មុំ ហើយធ្វើដំណើរឆ្លងកាត់ភូមិសាស្រ្ត ខេត្តព្រៃវែង ។

Leave a Reply

Your email address will not be published. Required fields are marked *