ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃកន្លងទៅនេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តទូទាំងប្រទេស ប្រមាណ ១លាន៨សែននាក់
ចេញផ្សាយ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៤
AKP
ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តទូទាំងប្រទេស មានប្រមាណ ១លាន៨សែននាក់ នៅតាមបណ្តាខេត្តរាជធានី ក្នុងនោះមានភ្ញៀវទេសចរបរទេសប្រមាណជិត ៤ម៉ឺននាក់។
គោលដៅទេសចរណ៍ដែលមានភ្ញៀវទៅច្រើនជាងគេ គឺខេត្តបាត់ដំបង ដោយទទួលបានភ្ញៀវប្រមាណជិត ២២ម៉ឺនាក់ ខេត្តសៀមរាប ទទួលបានភ្ញៀវប្រមាណជិត ១៨ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិ ជិត៨ពាន់នាក់ និងទី៣ គឺខេត្តព្រះសីហនុ ទទួលបានភ្ញៀវដើរលេងកម្សាន្ត ប្រមាណជិត១៧ម៉ឺននាក់៕