ព័ត៌មានជាតិ

ពិធីបុណ្យសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តពានរោង ដែលស្ថិតនៅក្នុងបរិវេណវត្តពានរោង ភូមិពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តពានរោង ដែលស្ថិតនៅក្នុងបរិវេណវត្តពានរោង ភូមិពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។

ដោយមានការ និមន្ត អញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ ក្រុមប្រឹក្សាស្រុក អភិបាលក្រុង ស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំទូទាំងស្រុក ក្រុមគ្រូពេទ្យ មេភូមិ អនុភូមិ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ លោកគ្រូ អ្នកគ្រូ យាយជី តាជី ក្មួយៗសិស្សនុសិក្សា និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំពានរោង សរុបប្រមាណ ២,១៩៣អង្គ/រូប។

Leave a Reply

Your email address will not be published. Required fields are marked *