មាសឡើងថ្លៃដល់៣៣៣ដុល្លារក្នុងមួយជីកាលពីចុងសប្តាហ៍កន្លងមកនេះ
ចេញផ្សាយ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤
កាលពីថ្ងៃទី២៧តុលាម្សិលមិញនេះ តម្លៃមាសមួយជីបានឡើងថ្លៃដល់៣៣៣ដុល្លារហើយដោយចាប់ឡើងថ្លៃក្នុង១ថ្ងៃ១ដុល្លារចាប់ពីពាក់កណ្តាលខែតុលាមក។
កាលពីពាក់កណ្តាលខែសីហាមក មាសឡើងថ្លៃដល់ ៣០២ដុល្លារ ក្នុងមួយជីហើយក្លាយជាកំណត់ត្រាជាប្រវត្តិសាស្ត្រពិភពលោក។
ហាងលក់មាសនៅជុំវិញផ្សារធំថ្មីក្រុងភ្នំពេញថាមាសឡើងថ្លៃនេះ មិនមែនទាក់ទងព្រឹត្តិការណ៍បុណ្យអុំទូកនៅប្រទេសកម្ពុជានោះទេគឺឡើងថ្លៃតាមទីផ្សារអន្តរជាតិ។
យោងតាមកំណត់ហេតុបានអោយដឹងថា ចាប់ពីថ្ងៃទី១៥តុលាមក មាសមានតម្លៃ៣២១ដុល្លារ ក្នុង១ជី ដោយឡើងថ្លៃរហូតដល់ថ្ងៃទី២៧តុលា ខណៈមាសលក់នៅលើទីផ្សារភ្នំពេញក្នុងតម្លៃ៣៣៣ដុល្លារ។
អ្នកជំនាញទីផ្សារមាស បានអោយដឹងថា តម្លៃមាសដែលឡើងថ្លៃជាបន្តបន្ទាប់នេះគឺ ដោយសារការទទួលរងពីឥទ្ធិពល ភូមិសាស្រ្តនយោបាយ សង្រ្គាមនៅអ៊ុយក្រែន វិបត្ដិសេដ្ឋកិច្ចសកល និងឥទ្ធិពលពីគម្រោងការកាត់បន្ថយពន្ធរបស់ធនាគារអាមេរិក។
យ៉ាងណាក៏ដោយ យោងតាមតារាងតម្លៃមាសនៅហាងលក់មាសផ្សារថ្មីក្រុងភ្នំពេញនៅថ្ងៃទី២៨តុលានេះ បានអោយដឹងថា តម្លៃមាស១ជីថ្លៃ៣៣១ដុល្លារ ហើយលក់ចេញក្នុងតម្លៃ៣២១។ មាសផ្លាទីនទឹក៧កន្លះ ១ជីថ្លៃ២៤០ដុល្លារ ហើយលក់ចេញក្នុងតម្លៃ២២០។ មាសផ្លាទីនទឹក៧ ១ជីថ្លៃ២២០ដុល្លារ ហើយលក់ចេញក្នុងតម្លៃ២០៥។មាសផ្លាទីនទឹក៧VN ១ជីថ្លៃ២០៥ដុល្លារ ហើយលក់ចេញក្នុងតម្លៃ១៩០៕