សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានប្រារព្ធទិវាពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ “សង្គ្រោះបឋម និងកីឡា” នៅស្រុកស៊ីធរកណ្តាល ព្រៃវែង ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់ឱ្យលោកស្រី បណ្ឌិត នាយិកាសាខាខេត្ត និងសហការី សហការជាមួយក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្តាល រៀបចំទិវាពិភពលោកសង្រ្គោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ ” សង្រ្គោះបឋម និងកីឡា ” ដែលមានការចូលរួមពីក្រុមប្រតិបត្តិសាខាខេត្ត ក្រុមការងារអនុសាខាស្រុកស៊ីធរកណ្តាល ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ក្រុមគ្រូពេទ្យ នាយកសាលា អ្នកស្ម័គចិត្តភូមិ ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋក្នុងសហគមន៍ ព្រមទាំងមានការចូលរួមពីក្រុមការងារអនុសាខាស្រុកកញ្ជ្រៀច និងសហការី សរុបអ្នកចូលរួមចំនួន ១៤៧នាក់ ស្រី ១១៣នាក់ នៅភូមិព្រែកចង្ក្រានលើ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ នាឱកាសនោះដែរ លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ […]
Month: September 2024
ចំណតផែកុងតឺន័របន្ថែមខេត្តព្រះសីហនុ អាចឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក
ចំណតផែកុងតឺន័របន្ថែមខេត្តព្រះសីហនុ អាចឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ចេញផ្សាយ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័របន្ថែមដែលមានប្រវែង ២៥៣ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបាននិងកំពុងតែកសាងកំពង់ផែនទឹកជ្រៅបន្ថែមនៅខេត្តកំពត ខេត្តកោះកុង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបាននិងកំពុងតែកសាងកំពង់ផែនទឹកជ្រៅបន្ថែមនៅខេត្តកំពត ខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤ AKP ព្រះសីហនុ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤– សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាបានកំពុងតែកសាងកំពង់ផែនទឹកជ្រៅបន្ថែមក្នុងនោះមាននៅខេត្តកំពត ខេត្តកោះកុង ប៉ុន្តែកំពង់ផែនៅខេត្តព្រះសីហនុគឺជាកំពង់ផែនាំមុខមួយដែលមានសកម្មភាពយូរឆ្នាំមកហើយ និងមានសក្ដានុពល។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំពង់ផែចំនួន២៥៣ម៉ែត្រដែលសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃនេះនឹងផ្តល់ជាជម្រើសបន្ថែមសម្រាប់បំពេញមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងគោលបំណងពង្រីកសមត្ថភាព និងធ្វើទំនើបកម្ម ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រដែលឆ្លងកាត់ប្រចាំឆ្នាំ។ សម្ដេចធិបតីបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលមានបំណងបង្កើតនិងសាងសង់កំពង់ផែនទឹកជ្រៅ ចំនួន២ ឬ៣បន្ថែមទៀត។ ការបង្កើតនេះដើម្បីប្រែក្លាយកំពង់ផែស្វ័យតព្រះសីហនុទៅជាកន្លែងផ្ទេរ ផ្ទុកដ៏សំខាន់មួយរបស់កម្ពុជា និងជាកំពង់ផែទឹកជ្រៅ នៅក្នុងតំបន់ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញផ្ទាល់ពីកម្ពុជាទៅកាន់កំពង់ផែ នានានៅលើពិភពលោក»។ សម្តេចធិបតីមានប្រសាសន៍ថា នៅពេលដែលយើងជីកជម្រៅដល់១១.៥ម៉ែត្រនោះ នឹងធ្វើឱ្យកប៉ាល់ដែលដឹកក្នុងទ្វីអាស៊ីប៉ាស៊ីហ្វិកអាចដឹកចូលមកកាន់កំពង់ផែនយើងបាន៤៩.២៥% ហើយនាវាកម្រិតពិភពលោកបាន៣៨%។ ការដែលកប៉ាល់បានចូលមកដល់ផ្ទាល់កំពង់ផែនោះនឹងធ្វើឱ្យមានការកាត់បន្ថយថ្លៃដឹកជញ្ជូនផងដែរ។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា៖« […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការពង្រីកកំពង់ផែខេត្ដព្រះសីហនុនាពេលនេះ នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជានៅគ្រប់ទីកន្លែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការពង្រីកកំពង់ផែខេត្ដព្រះសីហនុនាពេលនេះ នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជានៅគ្រប់ទីកន្លែង ចេញផ្សាយ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤ AKP ព្រះសីហនុ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤– សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជំរុញ និងពង្រីកកំពង់ផែខេត្ដព្រះសីហនុនាពេលនេះ នឹងជួយប្រទេសជាតិមានលំនឹង មានសក្កានុពលនាពេលអនាគត និងអាចមានការប្រកួតប្រជែង ដើម្បីជួយជំរុញសេដ្ឋកិច្ចកម្ពុជានៅគ្រប់ទីកន្លែង។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការពង្រីកកំពង់ផែ នឹងធ្វើឱ្យផែរបស់កម្ពុជា អាចមានការប្រកួតប្រជែកជាមួយប្រទេសជិតខាងបាន បន្ទាប់ពីចំណតផែកុងតឺន័របន្ថែមនៅខេត្តព្រះសីហនុ ដែលមានប្រវែង២៥៣ម៉ែត្រនេះ នឹងក្លាយទៅជាជម្រើសបន្ថែមទៀត ក្នុងការទាក់ទាញនាវាដឹកទំនិញធំៗ មកកាន់កម្ពុជាឱ្យបានកាន់តែច្រើន។ សម្តេចធិបតីបន្ដថា កំពង់ផែនេះបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនសម្រាប់ចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ។ ទន្ទឹមនឹងនេះ សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំពុងរៀបចំកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជជាមជ្ឈមណ្ឌល ភស្តុភាកម្មប្រចាំតំបន់ ដើម្បីពង្រឹងមូលដ្ឋានឱ្យរឹងមាំ […]
ចំណតផែកុងតឺន័រ ប្រវែង ២៥៣ម៉ែត្របន្ថែមថ្មីនេះ បាននិងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ចំណតផែកុងតឺន័រ ប្រវែង ២៥៣ម៉ែត្របន្ថែមថ្មីនេះ បាននិងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ អាចចូលចតបាន ដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែក សម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានកើនឡើងរហូតដល់ ៤៩,២៥%។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មដែលទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ខេត្តព្រះសីហនុ ថ្ងៃទី១២ កញ្ញា ២០២៤ Join AMS One-minute
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ចេញផ្សាយ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយ ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េនៅវិមានប្រធានាធិបតី។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោប្រធានព្រឹទ្ធសភានិងគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមក្នុង “វេទិកាចំណេះពិភពលោក” (World Knowledge Forum)។ ឯកឧត្តមប្រធានាធិបតី ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានគាំទ្រចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ និងបានរំលឹកថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី កាលពីខែឧសភាកន្លងទៅ បានអនុញ្ញាតឱ្យមានការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរជាភាពដៃគូយុទ្ធសាស្ត្រ ដែលជាដំណាក់កាលថ្មីនៃទំនាក់ទំនងរបស់យើង។ ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់សម្ដេច មកសាធារណរដ្ឋកូរ៉េសាជាថ្មីម្ដងទៀត ដើម្បីចូលរួមក្នុង ”វេទិកាចំណេះដឹងពិភពលោក”។ ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ […]
ជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍ទៅក្នុងបណ្តាញផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃក្រសួង ស្ថាប័នទាំងពីរ ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។
នគរបាលខេត្តព្រៃវែងបន្តខិតខំ ពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
នគរបាលខេត្តព្រៃវែងបន្តខិតខំ ពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ខេត្តព្រៃវែង ៖ ដើម្បីឆ្លើយតបនៅរាល់តម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នគរបាល នៃតាមបណ្ដាអធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំង ១៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ខិតខំពន្លឿននៅសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋដោយបានចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារប្រភេទ(ក២) និង(ក៤) មិនតែប៉ុណ្ណោះដើម្បីបង្កឲ្យមានលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បាននាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះផងដែរ ។ ក្នុងនោះដែរ នគរបាលខេត្តព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង មានអត្តសញ្ញាណប័ណ្ណហួសសុពលភាពសូមអញ្ជើញមកថតសាជាថ្មីនៅតាមបណ្ដា អធិការដ្ឋាន នឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលស្ថិតនៅក្នុងមូលដ្ឋានរបស់បងប្អូនផ្ទាល់ ៕ PREY VENG POLICE | Facebook