ជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ចេញផ្សាយ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤
MoINFO APP
ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍ទៅក្នុងបណ្តាញផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងព័ត៌មាន។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃក្រសួង ស្ថាប័នទាំងពីរ ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។