ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញទទួលវត្តមានដ៏ខ្ពង់ខ្ពស់របស់ ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានប្រតិភូ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍សុីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា បានអញ្ជើញបំពេញបេសកកម្ម ដើម្បីចុះសិក្សាឈ្វេងយល់ អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅបន្ត របស់រដ្ឋបាលខេត្ត និងមន្ទីរដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៩ នៅក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត […]
Month: August 2024
ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីនៃក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ នៃការអនុវត្តការពិនិត្យឡើងវិញ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ថ្នាក់ក្រោមជាតិ
ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីនៃក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ នៃការអនុវត្តការពិនិត្យឡើងវិញ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ថ្នាក់ក្រោមជាតិ នាសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ។ ប្រភពព័ត៌មានពីគេហទំព័រក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា រយៈពេល ១៤សប្តាហ៍ កន្លងមកនេះ ការអនុវត្តការពិនិត្យឡើងវិញ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់។ ប្រភពដដែល បានបន្តថា ក្នុងនោះការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិ សម្រេចបាន ៤០% ខណៈថ្នាក់ក្រោមជាតិ ក្នុងវិស័យអប់រំសម្រេចបាន ៩៩% និងវិស័យសុខាភិបាលសម្រេចបាន ៨៧.៣៥%។ សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនោះ បានដោះស្រាយបញ្ហាប្រឈមមួយចំនួន ទទួលបានអនុសាសន៍ណែនាំតម្រង់ទិសពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី ជូនទៅដល់ក្រុមការងារក្នុងការអនុវត្តការងារបន្ត ដែលជាផ្នែកមួយឆ្ពោះទៅកាន់ការសម្រេចឱ្យបាន និងឆាប់រហ័ស នូវការងារកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយចាប់ផ្តើមពីវិស័យអប់រំ និងវិស័យសុខាភិបាល៕
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី១៤) ស្ថិតក្នុងខេត្តកំពង់ឆ្នាំង មានទំហំ ៩៨.៩៩ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី១៤) ស្ថិតក្នុងខេត្តកំពង់ឆ្នាំង មានទំហំ ៩៨.៩៩ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ ចេញផ្សាយ ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤ MoINFO APP គួរបញ្ជាក់ផងដែរថា តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត តាមអនុក្រឹត្យលេខ៣២១ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ដើមមន ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅស្រុកពួក ខេត្តសៀមរាប
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ដើមមន ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅស្រុកពួក ខេត្តសៀមរាប ចេញផ្សាយ ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ដើមមនចំនួន ១ ០០០ដើម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅក្នុងភូមិសាស្ត្រ ស្រុកពួក ខេត្តសៀមរាប។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយគាំទ្រដល់ក្រុមហ៊ុនសិប្បករអង្គរ ក្នុងការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ រហូតក្រុមហ៊ុនអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ។ បន្ទាប់ពីបានទស្សនាលំហូរនៃសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ដបានសម្ដែងការសាទរចំពោះក្រុមហ៊ុម ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ។ ផលិតផលសូត្រមានតម្លៃខ្ពស់ ព្រោះដំណើរការផលិតនៅមានលក្ខណៈប្រពៃណីច្រើន។ ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមថា ក្រុមហ៊ុននឹងបន្តអភិវឌ្ឍដំណើរការផលិតសូត្រឱ្យកាន់តែប្រសើរឡើង ទាំងផ្នែកបច្ចេកទេស និងបរិក្ខារ ហើយក្រសួងនឹងបន្តគាំទ្រទៅតាមលទ្ធភាព លើផ្នែកដាំដុះ […]
បន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោបើកការដ្ឋាន ខេត្តកែប និងខេត្តកំពតទទួលបានការចាប់អារម្មណ៍ពីវិនិយោគិន
បន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោបើកការដ្ឋាន ខេត្តកែប និងខេត្តកំពតទទួលបានការចាប់អារម្មណ៍ពីវិនិយោគិន ចេញផ្សាយ ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤ ខេត្តកំពត និងខេត្តកែប គឺជាខេត្តចំនួន២ ក្នុងចំណោមខេត្តចំនួន៤ ព្រែកជីកហ្វូណនតេជោ ឆ្លងកាត់។ពិសេសខេត្តទាំង២ ជាខេត្តភ្ជាប់ ទៅកាន់សមុទ្រផ្ទាល់ ។ខណៈនេះវិនិយោគិនបរទេសនិងក្នុងស្រុកជាច្រើនបានចាប់ផ្ដើមសម្លឹងឱកាសវិនិយោគនៅខេត្តទាំង២។ ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពត និងខេត្តកែប បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក៏មានអ្នកវិនិយោគបរទេសមួយក្រុមស្វែងរកការវិនិយោគលើអគារកំពុងដំណើរការនៅក្នុងខេត្តកែប និងវិនិយោគលើសណ្ឋាគារ ឬបដិសណ្ឋារកិច្ចនៅក្នុងខេត្តនេះ។ ភ្នាក់ងារដដែលបានកត់សម្គាល់ថា សកម្មភាពក្រុមវិនិយោគិន បានកើតឡើងតែប៉ុន្មានសប្ដាហ៍ក្រោយការបើកការដ្ឋាន និងស្របពេលរាជរដ្ឋាភិបាលចេញសេចក្ដីជូនដំណឹងស្ដីពីការបន្តការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នៅក្នុងខេត្តកែប ។ ការអភិវឌ្ឍឆ្នេរកម្សាន្តនេះដែរ នឹងទាក់ទាញការវិនិយោគបន្ថែមពីក្នុងក្រៅប្រទេស និងក្នុងប្រទេសចូលមកបណ្ដាក់ទុនវិនិយោគ នៅក្នុងខេត្តកែបនិងកំពតបន្ថែមទៀត ។ លោកជិន ណារិន នាយកប្រតិបត្តិក្រុមហ៊ុនសាន់សាញរៀលអ៊ីស្ទេត បានប្រាប់បណ្ដាញសារព័ត៌មានថា ដោយសារតែខេត្តកែបនិងកំពតជាខេត្តដែលបំពេញបន្ថែមឱ្យគ្នា ដូច្នេះនៅពេលខេត្តណាមួយមានការ អភិវឌ្ឍ វានឹងធ្វើឱ្យទេសចរនិងវិនិយោគិនអាចស្វែងរកតំបន់ដែលនៅជាប់គ្នានោះ ជាក់ស្ដែងនៅពេលរដ្ឋាភិបាលអភិវឌ្ឍព្រែកជីកហ្វូណនតេជោ ពីទន្លេបាសាក់មកកាន់ខេត្តកែប និងគម្រោងអភិវឌ្ឍន៍ឆ្នេរកម្សាន្តកម្រិតខ្ពស់នៅក្នុងខេត្តកែប វាក៏នឹងធ្វើឱ្យខេត្តកំពតមានសក្ដានុពលក្នុងការទាក់ទាញការវិនិយោគមួយកម្រិតទៀតផងដែរ។លោកបន្តថា វឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធដែលរាជរដ្ឋាភិបាលបាននិងកំពុង អភិវឌ្ឍន៍ លោកជឿថានៅពេលអនាគត […]
នៅក្នុងវេទិកាដែលបានរៀបចំឡើងនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤នេះ អ្នកស្រីឈុន ផាន់ណាផា អ្នកសម្របសម្រួលកម្មវិធីវេទិកាអ្នកសារព័ត៌មានស្ត្រី បានបំផុសឲ្យមានកិច្ចសំណេះសំណាលនិងការណែនាំខ្លួន ពីស្ថាប័នការងារក្នុងនាមជាអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយ។
នៅក្នុងវេទិកាដែលបានរៀបចំឡើងនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤នេះ អ្នកស្រីឈុន ផាន់ណាផា អ្នកសម្របសម្រួលកម្មវិធីវេទិកាអ្នកសារព័ត៌មានស្ត្រី បានបំផុសឲ្យមានកិច្ចសំណេះសំណាលនិងការណែនាំខ្លួន ពីស្ថាប័នការងារក្នុងនាមជាអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយ។ អ្នកស្រីផាន់ណាផា បានឱ្យដឹងថា ការចូលរួមរបស់ស្ត្រីជាអ្នកសារព័ត៌មាននៅក្នុងថ្ងៃនេះ គឺធ្វើឡើងដោយមានការស្ម័គ្រចិត្ត ដើម្បីចែករំលែកបទពិសោធន៍ទាក់ទងនឹងមោទនភាពចំពោះការងារជួយ ស្ត្រីក្នុងសង្គម និងភាពជោគជ័យក្នុងអាជីពនេះជាដើម។ល។ អ្នកស្រីបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ ស្ត្រីជាអ្នកសារព័ត៌មាន ក៏នឹងមានការ ចែករំលែកនូវបទពិសោធន៍បញ្ហាសុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ ក្នុងការបំពេញការងារនិងអនុសាសន៍សម្រាប់សុវត្ថិភាពព្រមទាំងបង្ហាញពីរបៀបដែលអាចធ្វើការរួមគ្នា ដើម្បីកាត់បន្ថយហានិភ័យនិងបង្កើតដំណោះស្រាយរួមគ្នាដែលអាចធ្វើទៅបាន។ សូមបញ្ជាក់ថា ដើម្បីរៀបចំវេទិកាអ្នកសារព័ត៌មានស្ត្រីឱ្យបន្តដំណើរការទៅមុខទៀត មណ្ឌលព័ត៌មានស្រ្តីកម្ពុជា WMC គ្រោងស្វែងរកម្ចាស់ជំនួយដទៃទៀត ដើម្បីពង្រីកវិសាលភាពនៃបណ្តាញអ្នកសារព័ត៌មានស្រ្តី ពិសេសគ្រោងនឹងចុះទៅកាន់បណ្តាខេត្តមួយចំនួនដែលជាខេត្តអាទិភាពឬជាតំបន់ឆ្ងាយដាច់ស្រយាលមានដូចជា៖ តំបន់ភូមិភាគឦសាន រតនគិរី មណ្ឌលគិរី…ជាដើមនេះ ដោយផ្តោតសំខាន់លើកិច្ចពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត អំពើហិង្សាក្នុងគ្រួសារ ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង ការផ្តល់សេវាប្រឹក្សាផ្លូវចិត្តពីក្រុមអ្នកជំនាញ និងការផ្តល់សេវាផ្លូវច្បាប់ដោយមិនគិតថ្លៃផងដែរ៕
ទេសចរណ៍ សហការជាមួយ ក្រុមហ៊ុន ជីប ម៉ុង រដ្ឋបាលខេត្តសៀមរាប ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមជាមួយផ្នែកឯកជននឹងរៀបចំ ព្រឹត្តិការណ៍ត្រៀមមុន “Pre-Gumball 3000 Rally in Cambodia” ក្រោមប្រធានបទ “Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” ដែលមានការតាំងបង្ហាញសាកល្បងពិព័រណ៍រថយន្តទំនើបប្រមាណ៨០គ្រឿង
ទេសចរណ៍ សហការជាមួយ ក្រុមហ៊ុន ជីប ម៉ុង រដ្ឋបាលខេត្តសៀមរាប ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមជាមួយផ្នែកឯកជននឹងរៀបចំ ព្រឹត្តិការណ៍ត្រៀមមុន “Pre-Gumball 3000 Rally in Cambodia” ក្រោមប្រធានបទ “Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” ដែលមានការតាំងបង្ហាញសាកល្បងពិព័រណ៍រថយន្តទំនើបប្រមាណ៨០គ្រឿង រួម ជាមួយ ម៉ូតូធំចំនួន១០០គ្រឿង និងមានការប្រគំតន្ត្រីខ្នាតតូច នៅបរិវេណសួនព្រះរាជដំណាក់ ថ្ងៃទី៣១ ខែសីហា និងការបើកបរសាកល្បង (Drag Race) នៅបរិវេណព្រលានយន្តហោះចាស់ ខេត្តសៀមរាបថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងន័យនេះ ក្រសួងទេសចរណ៍មានកិត្តិយសសូមគោរពអញ្ជើញ សមាគមទេសចរណ៍ ប្រតិបត្តិករ ទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមទស្សនាដោយសេរី និងចូលរួមបរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារអង្គរតាមរយៈគណនីលេខ 10071367 ឈ្មោះ GUMBALL 3000 X CHIP MONG APK។ […]
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អាចនឹងសាងសង់នៅខែមិថុនាឆ្នាំ២០២៥
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អាចនឹងសាងសង់នៅខែមិថុនាឆ្នាំ២០២៥ ចេញផ្សាយ ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងជញ្ជូន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៩ ខែសីហា មុននេះបន្តិចថា បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ ការសិក្សាលម្អិតចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA)បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋានសាងសង់ និងដើម្បីភាពប្រកដនិយមពេលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់ នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិត នៃគម្រោង(Details Design)។ ឯកឧត្តម ផន រឹម បានបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។ទីតាំងនៃគម្រោងនេះ គឺស្ថិតនៅផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល)។ គម្រោងនេះ ប្រភេទស្ពានខ្សែកាប(Two cable stayed bridges)មានប្រវែងនៃស្ពានសរុប២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ,ប្រវែងផ្លូវក្បាលស្ពានសរុប(Approach […]
ក្រសួងមុខងារសាធារណៈ បញ្ចប់កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន លើការងារវិភាគមុខងារ
ក្រសួងមុខងារសាធារណៈ បញ្ចប់កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន លើការងារវិភាគមុខងារ ចេញផ្សាយ ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤ MoINFO APP ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានជួបប្រជុំពិគ្រោះពិភាក្សាជាមួយក្រសួង ស្ថាប័ន ចំនួន២២ ដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាព និងការបំពេញតារាងឧបសម្ព័ន្ធស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលបានដាក់ជូនមកក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនីមួយៗ ត្រូវបានដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួងសាមីនីមួយៗ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការដែលទទួលបន្ទុកទៅលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។ សូមជម្រាបជូនថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាវិធានការគន្លឹះទី២ ដែលគាំទ្រដល់គោលនយោបាយនៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ហើយគួររម្លឹកផងដែរថា ចំពោះក្រសួង ស្ថាប័ន ដែលមិនបានរៀបចំការពិនិត្យឡើងវិញ និងការវិភាគមុខងារ […]