ព័ត៌មានជាតិ

ទេសចរណ៍ សហការជាមួយ ក្រុមហ៊ុន ជីប ម៉ុង រដ្ឋបាលខេត្តសៀមរាប ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមជាមួយផ្នែកឯកជននឹងរៀបចំ ព្រឹត្តិការណ៍ត្រៀមមុន “Pre-Gumball 3000 Rally in Cambodia” ក្រោមប្រធានបទ “Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” ដែលមានការតាំងបង្ហាញសាកល្បង​ពិព័រណ៍​រថយន្ត​ទំនើបប្រមាណ៨០គ្រឿង

ទេសចរណ៍ សហការជាមួយ ក្រុមហ៊ុន ជីប ម៉ុង រដ្ឋបាលខេត្តសៀមរាប ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមជាមួយផ្នែកឯកជននឹងរៀបចំ ព្រឹត្តិការណ៍ត្រៀមមុន “Pre-Gumball 3000 Rally in Cambodia” ក្រោមប្រធានបទ “Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” ដែលមានការតាំងបង្ហាញសាកល្បង​ពិព័រណ៍​រថយន្ត​ទំនើបប្រមាណ៨០គ្រឿង រួម ជាមួយ ម៉ូតូធំចំនួន១០០គ្រឿង និងមានការប្រគំតន្ត្រីខ្នាតតូច នៅបរិវេណសួនព្រះរាជដំណាក់ ថ្ងៃទី៣១ ខែសីហា និងការបើកបរសាកល្បង (Drag Race) នៅបរិវេណព្រលានយន្តហោះចាស់ ខេត្តសៀមរាបថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងន័យនេះ ក្រសួងទេសចរណ៍មានកិត្តិយសសូមគោរពអញ្ជើញ សមាគមទេសចរណ៍ ប្រតិបត្តិករ ទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមទស្សនាដោយសេរី និងចូលរួមបរិច្ចាគថវិកាជូន​មន្ទីរពេទ្យ​កុមារអង្គរតាមរយៈគណនីលេខ 10071367 ឈ្មោះ GUMBALL 3000 X CHIP MONG APK។

សូមជម្រាបដែរថា កាលពីថ្ងៃទី២៧ ខែសីហានេះ នៅសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំរួមគ្នារវាងថ្នាក់ដឹកនាំរដ្ឋបាលរាជ​ធានីភ្នំពេញ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រុមហ៊ុនជីបម៉ុង គ្រុប រួមទាំងដៃគូសហការផ្សេងទៀត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ GUMBALL 3000 Rally នៅរាជធានីភ្នំពេញ ក៏ដូចជានៅខេត្តសៀមរាបចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *