ព័ត៌មានជាតិ

នៅក្នុងវេទិកាដែលបានរៀបចំឡើងនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤នេះ អ្នកស្រីឈុន ផាន់ណាផា អ្នកសម្របសម្រួលកម្មវិធីវេទិកាអ្នកសារព័ត៌មានស្ត្រី បានបំផុសឲ្យមានកិច្ចសំណេះសំណាលនិងការណែនាំខ្លួន ពីស្ថាប័នការងារក្នុងនាមជាអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយ។

អ្នកស្រីផាន់ណាផា បានឱ្យដឹងថា ការចូលរួមរបស់ស្ត្រីជាអ្នកសារព័ត៌មាននៅក្នុងថ្ងៃនេះ គឺធ្វើឡើងដោយមានការស្ម័គ្រចិត្ត ដើម្បីចែករំលែកបទពិសោធន៍ទាក់ទងនឹងមោទនភាពចំពោះការងារជួយ ស្ត្រីក្នុងសង្គម និងភាពជោគជ័យក្នុងអាជីពនេះជាដើម។ល។ អ្នកស្រីបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ ស្ត្រីជាអ្នកសារព័ត៌មាន ក៏នឹងមានការ ចែករំលែកនូវបទពិសោធន៍បញ្ហាសុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ ក្នុងការបំពេញការងារនិងអនុសាសន៍សម្រាប់សុវត្ថិភាពព្រមទាំងបង្ហាញពីរបៀបដែលអាចធ្វើការរួមគ្នា ដើម្បីកាត់បន្ថយហានិភ័យនិងបង្កើតដំណោះស្រាយរួមគ្នាដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា ដើម្បីរៀបចំវេទិកាអ្នកសារព័ត៌មានស្ត្រីឱ្យបន្តដំណើរការទៅមុខទៀត មណ្ឌលព័ត៌មានស្រ្តីកម្ពុជា WMC គ្រោងស្វែងរកម្ចាស់ជំនួយដទៃទៀត ដើម្បីពង្រីកវិសាលភាពនៃបណ្តាញអ្នកសារព័ត៌មានស្រ្តី ពិសេសគ្រោងនឹងចុះទៅកាន់បណ្តាខេត្តមួយចំនួនដែលជាខេត្តអាទិភាពឬជាតំបន់ឆ្ងាយដាច់ស្រយាលមានដូចជា៖ តំបន់ភូមិភាគឦសាន រតនគិរី មណ្ឌលគិរី…ជាដើមនេះ ដោយផ្តោតសំខាន់លើកិច្ចពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត អំពើហិង្សាក្នុងគ្រួសារ ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង ការផ្តល់សេវាប្រឹក្សាផ្លូវចិត្តពីក្រុមអ្នកជំនាញ និងការផ្តល់សេវាផ្លូវច្បាប់ដោយមិនគិតថ្លៃផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *