សម្តេចធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យតេជោសែន កោះធំ ”
“មន្ទីរពេទ្យតេជោសែន កោះធំ” នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ និយាយដោយឡែក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលមានតម្រូវការសុខាភិបាល និយាយជារួមផងដែរ ។
“មន្ទីរពេទ្យតេជោសែន កោះធំ” គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ ដោយបំពាក់នូវសម្ភារបរិក្ខារ និងឧបករណ៍ព្យាបាលទំនើប ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ដែលសមស្របតាមកម្មវិធីនយោបាយ និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ដោយធ្វើការវិនិយោគទៅលើវិស័យសុខាភិបាល ដែលជាអាទិភាពចម្បងសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលជាកិច្ចការអាទិភាពទី៣ ក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។
ខេត្តកណ្តាល ព្រឹកថ្ងៃពុធ ទី១៣ មីនា ២០២៤