ព័ត៌មានជាតិ

សេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយតាមបណ្តាញសង្គមរបស់គេហទំព័រសារព័ត៌មានខ្មែរអនឡាញនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយបានលើកឡើងដូចខាងក្រោមៈ

សេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយតាមបណ្តាញសង្គមរបស់គេហទំព័រសារព័ត៌មានខ្មែរអនឡាញនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយបានលើកឡើងដូចខាងក្រោមៈ ស្ថានីយជញ្ជាំងផ្លូវជាតិលេខ៨ ស្ថិតនៅភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ស្តីពីការចុះផ្សាយ ព័ត៌មានមិនពិតមួលបង្កាច់មកលើមន្ត្រីប្រចាំការនៅស្ថានីយថ្លឹងរថយន្តព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ថាជញ្ជីង ថ្លឹងឡាន ប្រែក្លាយមកជាជញ្ជីងថ្លឹងលុយ ។ ក្នុងអត្ថន័យនេះថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីស្ថានីយព្រៃព្នៅទាំងអស់ សូមធ្វើការបំភ្លឺជូនសាធារណជន ដូច ខាងក្រោម៖ ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចោទមកលើថ្នាក់ដឹកនាំមន្ទីរឃុបឃិតបើកដៃអោយមន្ត្រីនៅស្ថានីយ ព្រៃព្នៅស្រុកពារាំង ខេត្តព្រៃវែង ធ្វើអ្វីៗតាមចិត្ត និងចោទមកលើមន្ត្រីនៅស្ថានីយថា បានទាលុយថ្លៃបាយទឹក ថ្លៃកាហ្វេ ទោះបីរថយន្តដឹកទំនិញមិនលើស រឺលើសបន្តិចក្តី គឺតម្រូវអោយបង់លុយថ្លៃបាយ ទឹក ទាំងនេះគឺជា ការចុះផ្សាយមូលបង្កាច់បំផ្លើសការពិតទាំងស្រុង ហើយរូបភាពមួយចំនួនដែលយកមកចុះផ្សាយនោះ គឺមិនមែន ជារូបភាពនៅស្ថានីយព្រៃព្នៅទេ។ ជារៀងរាល់ថ្ងៃ ទាំងថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងលោកប្រធានស្ថានីយ តែងតែ ដឹកនាំពង្រឹងការងារដល់មន្ត្រីប្រចាំការនៅស្ថានីយអោយយកចិត្តទុកដាក់ អនុវត្តការងារស្របទៅនឹងច្បាប់ ។ មន្ត្រីអនុវត្តការងារក្នុងស្ថានីយទាំងអស់ បានអនុវត្តរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ទៅ តាមតួនាទីភារកិច្ច និងបទប្បញ្ញាត្តិ លិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងសំណង់ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញធ្វើទស្សនកិច្ចកសិដ្ឋានចិញ្ចឹមគោ និងសេះ អេស វី (SV) នៅខេត្តកែប នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ នៃមន្ត្រីនៃរដ្ឋបាលខេត្តកែបជាច្រើនរូបទៀត។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញធ្វើទស្សនកិច្ចកសិដ្ឋានចិញ្ចឹមគោ និងសេះ អេស វី (SV) នៅខេត្តកែប នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ នៃមន្ត្រីនៃរដ្ឋបាលខេត្តកែបជាច្រើនរូបទៀត។

ព័ត៌មានជាតិ

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី៥ទៅ១០ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៧ ខែមិថុនា នេះ

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី៥ទៅ១០ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៧ ខែមិថុនា នេះ ចេញផ្សាយ ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ជាមួយគ្នានេះ គួរឲ្យកត់សំគាល់ថា រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,០០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

ព័ត៌មានជាតិ

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជេីញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី​

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជេីញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី​ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​ ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជេីញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី​រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ១៩ ខែមិថុនា ឆ្នាំ២០២៤ ។​ ក្នុងគោលបំណងដើម្បីបន្តពង្រឹងចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤

ព័ត៌មានជាតិ

ភាគីថៃ មិនយកកម្រៃសេវាចំពោះយានយន្ត ឆ្លងកាត់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) ស្របតាមការស្នើសុំរបស់ភាគីកម្ពុជា

ភាគីថៃ មិនយកកម្រៃសេវាចំពោះយានយន្ត ឆ្លងកាត់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) ស្របតាមការស្នើសុំរបស់ភាគីកម្ពុជា ចេញផ្សាយ ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP ដោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ លើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងទាំងពីរ។ ជាលទ្ធផល ភាគីថៃបានបញ្ជាក់ជូនភាគីកម្ពុជាថា ខណៈពេលនេះភាគីថៃនឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពនេះស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យមើលពេលវេលាសមស្របមួយ រៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការដឹកជញ្ជូនទ្វេភាគី និងកម្មវិធីចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន នាពេលខាងមុខ។ ជំនួបពិភាក្សាទ្វេភាគីនេះប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធសា្នល និងក្នុងសា្មរតីភាពជាដៃគូដ៏ល្អរវាងប្រទេសទាំងពីរ ហើយថ្នាក់ដឹកនាំក្រសួងទាំងពីរបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន […]

ព័ត៌មានជាតិ

សម្តេចធិបតី ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

សម្តេចធិបតី ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ចេញផ្សាយ ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី រយៈពេលពីរថ្ងៃ បន្ទាប់ពីអញ្ជើញដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានChangi ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ។ ការអញ្ជើញមកដល់របស់សម្តេចធិបតី មានការទទួលស្វាគមន៍ ដោយ ឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងពលកម្ម នៃសាធារណរដ្ឋសិង្ហបុរី ។ អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានឲ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួង ធ្វើទស្សនកិច្ចនៅឧទ្យានជាតិកែប ស្ថិតនៅភ្នំកែប ខេត្តកែប ព្រមទាំងដាំដើមឈើផងដែរ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួង ធ្វើទស្សនកិច្ចនៅឧទ្យានជាតិកែប ស្ថិតនៅភ្នំកែប ខេត្តកែប ព្រមទាំងដាំដើមឈើផងដែរ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។  

ព័ត៌មានជាតិ

របាយការណ៍បំភ្លឺករណីសារព័ត៌មានដើមរាំង បានផ្សាយថា គ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សាកែវធំ ស្រុកកំចាយមារ មិនចូលបង្រៀនសិស្ស ៧ខែ តែមានឈ្មោះបើកប្រាក់ខែ

របាយការណ៍បំភ្លឺករណីសារព័ត៌មានដើមរាំង បានផ្សាយថា គ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សាកែវធំ ស្រុកកំចាយមារ មិនចូលបង្រៀនសិស្ស ៧ខែ តែមានឈ្មោះបើកប្រាក់ខែ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។ សេចក្តីដូចក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទសូមគោរពជម្រាបជូន ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់៖ ករណីខាងលើ លោកស្រីនាយិកា សាលាបឋមសិក្សាកែវធំ បានមកជួប លោកអភិបាលស្រុក កាលពី ខែឧសភា ឆ្នាំ២០២៤ ដើម្បីរាយការណ៍ អំពីករណីលោកគ្រូ ឈ្មោះ ស៊ាង គារុន អសកម្ម មិនបានមកបង្រៀន អស់រយៈពេល ០៦ខែ ដោយលោកគ្រូ ស៊ាង គារុន ជារវល់រកស៊ីគ្រឿងចក្រ កាយយកអាចម៍ដី ។ ក្រោយពីទទួលបានព័ត៌មានខាងលើ លោកអភិបាលស្រុក បានអោយការិយាល័រដ្ឋបាល និងហិរញ្ញវត្ថុ ចេញ លិខិតអញ្ជើញ លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា និងលោកគ្រូ ស៊ាង គារុន មកចូលរួមកិច្ចប្រជុំធ្វើការសាកសួរ បំភ្លឺ និងណែនាំ នៅថ្ងៃទី១៥ […]

ព័ត៌មានជាតិ

ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ស២ និងសមាជិក សមាជិកា ទាំងអស់ បានគោរពផ្ញើសារលិខិតថ្វាយព្រះពរ 

ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ស២ និងសមាជិក សមាជិកា ទាំងអស់ បានគោរពផ្ញើសារលិខិតថ្វាយព្រះពរ «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៨ ព្រះវស្សា យាងចូល៨៩ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ នេះ ទូលព្រះបង្គុំសូមព្រះបរមរាជានុញ្ញាតអភិវន្ទ សម្តែងថ្វាយនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្រ្តទូទាំងប្រទេស ជាអង្វែងតរៀងទៅ»៕  

ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាប្រាក់កសាងព្រះវិហារ ក្នុងវត្តក្រាំងស្លា ស្ថិតនៅភូមិវល្លិយាវ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅស្រុកបាភ្នំ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាប្រាក់កសាងព្រះវិហារ ក្នុងវត្តក្រាំងស្លា ស្ថិតនៅភូមិវល្លិយាវ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ ពិធីនេះដែរមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យនៃរដ្ឋបាលស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ តាជី យាយជី និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៧៨៨អង្គ/រូប។