ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅស្រុកបាភ្នំ
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាប្រាក់កសាងព្រះវិហារ ក្នុងវត្តក្រាំងស្លា ស្ថិតនៅភូមិវល្លិយាវ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។
ពិធីនេះដែរមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យនៃរដ្ឋបាលស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ តាជី យាយជី និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៧៨៨អង្គ/រូប។