សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការស្ថាបនាស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាការគិតគូរទុកជាមុនរបស់រាជរដ្ឋាភិបាលដែលទៅថ្ងៃអនាគតតំបន់នេះនឹងមានកំណើនប្រជាជនកាន់តែច្រើន។