ព័ត៌មានជាតិ

សេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយតាមបណ្តាញសង្គមរបស់គេហទំព័រសារព័ត៌មានខ្មែរអនឡាញនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយបានលើកឡើងដូចខាងក្រោមៈ

សេចក្តីបំភ្លឺព័ត៌មាន

ឆ្លើយតបទៅនឹងការចុះផ្សាយតាមបណ្តាញសង្គមរបស់គេហទំព័រសារព័ត៌មានខ្មែរអនឡាញនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយបានលើកឡើងដូចខាងក្រោមៈ

ស្ថានីយជញ្ជាំងផ្លូវជាតិលេខ៨ ស្ថិតនៅភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ស្តីពីការចុះផ្សាយ ព័ត៌មានមិនពិតមួលបង្កាច់មកលើមន្ត្រីប្រចាំការនៅស្ថានីយថ្លឹងរថយន្តព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ថាជញ្ជីង ថ្លឹងឡាន ប្រែក្លាយមកជាជញ្ជីងថ្លឹងលុយ ។

ក្នុងអត្ថន័យនេះថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីស្ថានីយព្រៃព្នៅទាំងអស់ សូមធ្វើការបំភ្លឺជូនសាធារណជន ដូច ខាងក្រោម៖

ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចោទមកលើថ្នាក់ដឹកនាំមន្ទីរឃុបឃិតបើកដៃអោយមន្ត្រីនៅស្ថានីយ ព្រៃព្នៅស្រុកពារាំង ខេត្តព្រៃវែង ធ្វើអ្វីៗតាមចិត្ត និងចោទមកលើមន្ត្រីនៅស្ថានីយថា បានទាលុយថ្លៃបាយទឹក ថ្លៃកាហ្វេ ទោះបីរថយន្តដឹកទំនិញមិនលើស រឺលើសបន្តិចក្តី គឺតម្រូវអោយបង់លុយថ្លៃបាយ ទឹក ទាំងនេះគឺជា ការចុះផ្សាយមូលបង្កាច់បំផ្លើសការពិតទាំងស្រុង ហើយរូបភាពមួយចំនួនដែលយកមកចុះផ្សាយនោះ គឺមិនមែន ជារូបភាពនៅស្ថានីយព្រៃព្នៅទេ។ ជារៀងរាល់ថ្ងៃ ទាំងថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងលោកប្រធានស្ថានីយ តែងតែ ដឹកនាំពង្រឹងការងារដល់មន្ត្រីប្រចាំការនៅស្ថានីយអោយយកចិត្តទុកដាក់ អនុវត្តការងារស្របទៅនឹងច្បាប់ ។

មន្ត្រីអនុវត្តការងារក្នុងស្ថានីយទាំងអស់ បានអនុវត្តរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ទៅ តាមតួនាទីភារកិច្ច និងបទប្បញ្ញាត្តិ លិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងសំណង់ សិល្បការផ្លូវថ្នល់អោយបានរឹងមាំស្ថិតស្ថេរគង់វង្ស ។

ស្ថានីយព្រៃព្នៅ សូមថ្លែងអំណរគុណដល់ម្ចាស់រថយន្តដឹកទំនិញអ្នកសារព័ត៌មាន ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែយកចិត្តទុកដាក់លើវិស័យដឹកជញ្ជូនផ្លូវគោកបានចូលរួមសហការ និងគោរពច្បាប់ក្នុងការទប់ស្កាត់ ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ។ ស្ថានីយនឹងទទួលយករាល់មតិរិះគន់ស្ថាបនាពីគ្រប់មជ្ឈដ្ឋាន ដើម្បី បំពេញចន្លោះខ្វះខាត និងអនុវត្តការងារអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

Leave a Reply

Your email address will not be published. Required fields are marked *