ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤
ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហុី ធួក អភិបាលខេត្តស្តីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ «C»សាលាខេត្តព្រៃវែង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
របៀបវារៈ នៃកិច្ចប្រជុំរួមមាន៖
១-សេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
២-សេចក្តីព្រាង បទបញ្ជាផ្ទៃក្នុង ក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤
៣-សេចក្តីព្រាង ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត រយៈពេល១២(ដប់ពីរ) ខែចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ (អាណ្តិតទី៤)
៤-របាយការណ៍អំពីលទ្ធផលការងារនៃរដ្ឋបាលខេត្ត នៅក្នុងអាណ្តិតទី៣ និងទិសដៅការងាររយៈពេល៣(បី)ខែ ដែលសម្រេចដោយក្រុមប្រឹក្សាផុតអាណត្តិ ហើយត្រូវអនុវត្តបន្ត
៥- បញ្ហាផ្សេងៗ