ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចុះសួរសុខទុក្ខកងកម្លាំងរងរបួស ចំនួន ៤រូប ក្នុងប្រតិបត្តិការជួយសង្គ្រោះពន្លត់អគ្គីភ័យ នៅស្រុកស្វាយអន្ទរ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែក ខេត្តព្រៃវែង.

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចុះសួរសុខទុក្ខកងកម្លាំងរងរបួស ចំនួន ៤រូប ក្នុងប្រតិបត្តិការជួយសង្គ្រោះពន្លត់អគ្គីភ័យ នៅស្រុកស្វាយអន្ទរ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែក ខេត្តព្រៃវែង..!!!

សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា រួមជាមួយឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន សមាជិកគណៈកម្មាធិការ និងក្រុមប្រតិបត្តិសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់កងកម្លាំង ចំនួន ៤រូប ដែលរងរបួស ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យ នៅយប់ថ្ងៃទី១៧ ខែមីនា ២០២៤ ដែលស្ថិតនៅក្បែររង្វង់មូលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងសូមធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ដល់ការលះបង់អស់ពីកម្លាំងកាយចិត្ត ក្នុងការចុះបំពេញភារកិច្ចដោយមិនខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត និងសូមជូនពរដល់កងកម្លាំងចំនួន ៤រូប ដែលរងរបួសសូមឱ្យឆាប់ជាស្បះស្បើយ និងថែរក្សាសុខភាពឱ្យបានល្អ។

សម្ភារៈផ្តល់ជូនរួមមាន៖ ទឹកត្រចៀកកាំ ២យួរ នំ ១ប្រអប់ ថវិកា ៤០០,០០០រៀល

 

Leave a Reply

Your email address will not be published. Required fields are marked *