ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តពោធិគុម្ពព្រៃមាន់

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តពោធិគុម្ពព្រៃមាន់

ព្រៃវែង: នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តពោធិគុម្ពព្រៃមាន់ ស្ថិតនៅភូមិព្រៃមាន់ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងសហការី លោក លោកស្រី សមាជិកសមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អជ្ញាធរមូលដ្ឋាន ឃុំ ភូមិ

ឯកឧត្តម ស្បោង សារ៉ាត និងឯកឧត្តម លោកជំទាវ ព្រមទាំងសហការី រួមជាមួយ បងប្អូនពុទ្ធបរិស័ទ បាននាំយកបច្ច័យចំនួន១៦,៦៣០,០០០រៀល ចូលបុណ្យដើម្បីចូលរួមចំណែកកសាងវត្ត និងអំណោយរបស់ ព្រះមេគុណខេត្តព្រៃវែង ព្រះធម្មវង្សា ជា វ៉ាន់នី រួមមាន ៖
-តាជីយាយជី ៣០នាក់ ក្នុងម្នាក់ ទទួលបានក្រណាត់ ស១ដុំ ទឹកប្រាក់១ម៉ឺនរៀល
-ប្រជាពលរដ្ឋ ៥០០នាក់ ក្នុងម្នាក់ទទួលបាន សារ៉ុងមួយ ទឹកប្រាក់៥ពាន់រៀល
-ស.ស.យ.ក ១៥នាក់ ក្នុងម្នាក់ទទួលបានទឹកប្រាក់ ១ម៉ឺនរៀល
-កាយរិទ្ធ ១៥នាក់ ក្នុងម្នាក់ទទួលបានទឹកប្រាក់ ១ម៉ឺនរៀល
-កាកបាទក្រហម ១៥នាក់ក្នុងម្នាក់ទទួលបានទឹកប្រាក់១ម៉ឺនរៀល
-កូនសិស្ស ១០០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ២ក្បាល ប៉ិច២ដើម និងទឹកប្រាក់៥ពាន់រៀល
-លោកគ្រូ អ្នកគ្រូ ៦នាក់ក្នុងម្នាក់ ទទួលបានទឹកប្រាក់៤ម៉ឺនរៀលផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *