សួនព្រះរាជដំណាក់នៅដដែល បន្ថែមសួនថ្មីមុខសណ្ឋាគារ Raffle Grand Angkor ដែលគ្រោងដាក់ឈ្មោះថា សួនតេជោសន្តិភាព
ចេញផ្សាយ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៥
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្មានប្រវត្តិលុបឈ្មោះសមិទ្ធផលដែលមានស្រាប់ ជាពិសេសសមិទ្ធផលជាប្រវត្តិសាស្ត្រ និងកេរ្តិ៍ដំណែលព្រះមហាក្សត្រនោះទេ មានតែថែរក្សា គាំពារបន្ថែម។
សូមបងប្អូន មុននឹងប្រតិកម្ម ឬជេរប្រមាថដោយប្រការណាមួយ សូមខិតខំស្វែងរកព័ត៌មាន និងការពិតផង។ ពិតថាចិត្តយើង ចង់ថែរក្សាសមិទ្ធផលមានស្រាប់ តែបើខ្វះព័ត៌មាន និងមិនស្វែងយល់ បែរជាជេរប្រមាថ នឹងចាញ់កលជនដែលតែងខិតខំបំភ្លៃ ញ៉ុះញង់ ដុតបញ្ឆេះកំហឹងបងប្អូនយ៉ាងងាយទៅវិញ។
មួយវិញទៀត តាមគម្រោងឆ្នាំនេះ អង្គរសង្ក្រាន្ត នឹងធ្វើនៅបរិវេណសួនព្រះរាជដំណាក់តែម្តង ដូច្នេះកុំភ្លេចទៅលេងកំសាន្តផង។