ព័ត៌មានជាតិ

របាយការណ៍បំភ្លឺករណីសារព័ត៌មានដើមរាំង បានផ្សាយថា គ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សាកែវធំ ស្រុកកំចាយមារ មិនចូលបង្រៀនសិស្ស ៧ខែ តែមានឈ្មោះបើកប្រាក់ខែ

  1. របាយការណ៍បំភ្លឺករណីសារព័ត៌មានដើមរាំង បានផ្សាយថា គ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សាកែវធំ ស្រុកកំចាយមារ មិនចូលបង្រៀនសិស្ស ៧ខែ តែមានឈ្មោះបើកប្រាក់ខែ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។ សេចក្តីដូចក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទសូមគោរពជម្រាបជូន ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់៖ ករណីខាងលើ លោកស្រីនាយិកា សាលាបឋមសិក្សាកែវធំ បានមកជួប លោកអភិបាលស្រុក កាលពី ខែឧសភា ឆ្នាំ២០២៤ ដើម្បីរាយការណ៍ អំពីករណីលោកគ្រូ ឈ្មោះ ស៊ាង គារុន អសកម្ម មិនបានមកបង្រៀន អស់រយៈពេល

០៦ខែ ដោយលោកគ្រូ ស៊ាង គារុន ជារវល់រកស៊ីគ្រឿងចក្រ កាយយកអាចម៍ដី ។ ក្រោយពីទទួលបានព័ត៌មានខាងលើ លោកអភិបាលស្រុក បានអោយការិយាល័រដ្ឋបាល និងហិរញ្ញវត្ថុ ចេញ លិខិតអញ្ជើញ លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា និងលោកគ្រូ ស៊ាង គារុន មកចូលរួមកិច្ចប្រជុំធ្វើការសាកសួរ បំភ្លឺ និងណែនាំ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ឃាត សាមឿន អភិបាលរងស្រុក ។ ក្នុងកិច្ចប្រជុំ លោក ស៊ាង គារុន គ្រូបង្រៀនសាលាកែវធំ បានលើកឡើងថា រូបគាត់ពិតជាអសកម្មនឹងការងារ មិនបានមកបង្រៀន ពិតមែន ដោយលោក មានជំងឺ តែលោកក៏បានជួលគ្រូឱ្យបង្រៀនជំនួយរូបគាត់ ក្នុងកំឡុងពេលដែល

គាត់អវត្តមាន ។ ក្នុងកិច្ចប្រជុំ លោក ឃាត សាមឿន អភិបាលរងស្រុក បានណែនាំដល់លោកគ្រូ ស៊ាង គារុន ឱ្យមកបង្រៀនវិញ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ហើយលោកគ្រូក៏បានយល់ព្រមតាមការណែនាំរបស់ លោកអភិបាលរងស្រុក និងអង្គប្រជុំ ។

លុះនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោកគ្រូ គឹម ផល្លា ជាលេខាធិការ សាលាបឋមសិក្សាកែវធំ បានយកលិខិត សំណូមពរ មកជូនរដ្ឋបាលស្រុក ដើម្បីសុំផ្លាស់ប្តូរលោកគ្រូ ស៊ាង តារុន ដោយខ្លឹមសារបានបញ្ជាក់ថា សំណូមពរសុំផ្លាស់ប្តូរ លោកគ្រូ ស៊ាង គារុន ជាគ្រូបន្ទក់ថ្នាក់ទី ៤ក នៃសាលាបឋមសិក្សាកែងធំ ដែលអវត្តមានជាយូរខែមកហើយ ។

បន្ទាប់ពីទទួលបានលិខិតសំណូមពរ របស់សាលាបឋមសិក្សាកែវធំ ខាងលើ រដ្ឋបាលស្រុក បានប្រាប់ទៅលោកគ្រូ គឹម ផល្លា ជាលេខាធិការ ថា ដោយមួយរយៈនេះរដ្ឋបាលស្រុករវល់រៀបចំប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាអាណត្តិថ្មី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។ ដូច្នេះហើយនៅពេលប្រកាសរួច រដ្ឋបាលស្រុកនឹងហៅលោកគ្រូ ស៊ាង គារុន មកដោះស្រាយ និងធ្វើតាមនីតិវិធី ។

Leave a Reply

Your email address will not be published. Required fields are marked *