ព័ត៌មានជាតិ

គម្រោងវិនិយោគឆ្នាំ២០២៤ កើនដល់ជាង៤០០គម្រោង ក្នុងទុនវិនិយោគជាងជិត៧ពាន់លានដុល្លារ

គម្រោងវិនិយោគឆ្នាំ២០២៤ កើនដល់ជាង៤០០គម្រោង ក្នុងទុនវិនិយោគជាងជិត៧ពាន់លានដុល្លារ
ចេញផ្សាយ ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤
MoINFO APP

សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលើកដំបូង​ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧​ ដំណើរការ​ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង​ និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ហៅកាត់ថា​ ក.អ.ក.​ ឬ​ CDC ត្រូវបានបង្កើតឡើងនៅថ្ងៃ៥​ ខែសីហា​ ឆ្នាំ១៩៩៤​ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។

ជាលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត​ ដោយ​ ក.អ.ក.​៖

១/​ ចំនួន​ ២៦៨គម្រោង​ ឆ្នាំ២០២៣​ កើនដល់ចំនួន​ ៤១៤គម្រោងឆ្នាំ២០២៤​ ស្មើនឹងកើនឡើង​ ១៤៦គម្រោង​ = ៥៤%

២/​ ទុនវិនិយោគ​ ៤,៩២៧លានដុល្លារ​ ឆ្នាំ២០២៣​ កើនដល់ចំនួន​ ៦,៩០០លានដុល្លារ​ ស្មើនឹងកើនឡើង​ ១,៩៧៣លានដុល្លារ​ =​ ៤០%៕

Leave a Reply

Your email address will not be published. Required fields are marked *