ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ប្រាប់ទៅយោធាថៃថា កម្ពុជាបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវ

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ប្រាប់ទៅយោធាថៃថា កម្ពុជាបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវ
ចេញផ្សាយ ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៥
MoINFO APP

យោធាថៃចោទថា «កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ»។

ឆ្លើយតបទៅនឹងការចោទខាងលើ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការពារជាតិ បានប្រាប់ទៅយោធាថៃទៀតថា ពេលកម្ពុជាបំពាក់សព្វាវុធគឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ។ ឬមួយកងទ័ពថៃរៀនយុទ្ធវិធី ខុសពីកម្ពុជា???

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។ យើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *