ឯកឧត្តម សួន សុម៉ាលីន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងឯកឧត្តម សាស្រ្តាចារ្យ សេង ផល្លី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបានអញ្ជើញជាអធិបតីក្នុងកម្មវិធី បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ព្រៃវែង:ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងឯកឧត្តម សាស្រ្តាចារ្យ សេង ផល្លី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបានអញ្ជើញជាអធិបតីក្នុងកម្មវិធី បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅស្នាក់ការគណបក្សស្រុកស្វាយអន្ទរ ដែលមានអ្នកចូលរួមសរុបចំនួន ៦០៥រូប។
Month: May 2024
រដ្ឋមន្ត្រីក្រសួងសាធារណការ៖ រដ្ឋាភិបាលកម្ពុជា មានឆន្ទៈខ្ពស់ក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន
រដ្ឋមន្ត្រីក្រសួងសាធារណការ៖ រដ្ឋាភិបាលកម្ពុជា មានឆន្ទៈខ្ពស់ក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន ចេញផ្សាយ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកជញ្ជូនក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ក្រោមការដឹកនាំរបស់ ឯកឧត្តម Marius Skuodis រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងទូរគមនាគមន៍ នៃសាធារណរដ្ឋលីទុយអានី ដែលជាប្រធានប្តូរវេន នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្ដមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានធ្វើបទអន្តរាគមន៍ខ្លី ដោយបានគូសបញ្ជាក់ជូនអង្គប្រជុំថា ថ្វីត្បិតតែការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជាមិនទាន់ដល់កម្រឹតធ្ងន់ធ្ងរ តែរាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង និងឯកសារផ្សេងៗទៀតដើម្បីសម្រេចគោលដៅអព្យាក្រិត្យកាបូននៅឆ្នាំ ២០៥០ តាមរយៈការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី សិក្សាគម្រោងដឹកជញ្ជូនសាធារណៈ ដែលនឹងរួមចំណែកក្នុងការកាត់បន្ថយប្រេងឥន្ទនៈ លើកកម្ពស់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមរដ្ឋមន្រ្តី បានសង្តត់ធ្ងន់ថា យើងក៏ត្រូវការកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ពិសេសជាមួយប្រទេសជាសមាជិក ITF។ ជាមួយគ្នានោះ ឯកឧត្ដម ប៉េង ពោធិ៍នា […]
ឯកឧត្តម វង្ស ពិសេន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកពារាំង
ឯកឧត្តម វង្ស ពិសេន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកពារាំង (ព្រៃវែង)៖ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពារាំង។ នៅក្នុងឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ក្នុងដំណើរការអនុវត្តរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បន្ទាប់ពីកម្ពុជាទទួលបានជោគជ័យ ក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៤ កន្លងទៅស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានក្រុមការងារបានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាការបោះឆ្នោតអសកល […]
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Huawei
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Huawei រសៀលនេះ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Huawei ដែលដឹកនាំដោយលោក Tao Guangyao ប្រធានក្រុមហ៊ុន Huawei តំបន់អាស៊ីអាគ្នេយ៍ និងជានាយកប្រតិបត្តិក្រុមហ៊ុន Huawei កម្ពុជា នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។ ២៤ ឧសភា ២០២៤
ទេសាភិបាលធនាគារជាតិ ក្រើនរំលឹកឱ្យប្រុងប្រយ័ត្ន ចំពោះការបបួលវិនិយោគរយៈពេលខ្លី ដែលផ្តល់នូវផលចំណេញច្រើន
ទេសាភិបាលធនាគារជាតិ ក្រើនរំលឹកឱ្យប្រុងប្រយ័ត្ន ចំពោះការបបួលវិនិយោគរយៈពេលខ្លី ដែលផ្តល់នូវផលចំណេញច្រើន ចេញផ្សាយ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នកុំឱ្យចាញ់បោក ការបបួលដាក់ទុនវិនិយោគដែលផ្តល់នូវផលចំណេញច្រើនក្នុងរយៈពេលខ្លីដែលត្រូវបានសន្យាដោយជនឆបោកមួយចំនួនបង្កើតក្រុមតេលេក្រាមកៀរគរឱ្យដាក់ទុនវិនិយោគរួមជាមួយខ្លួន។ តាមរយៈបណ្តញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវបានបញ្ជាក់ថា «ពួកគេប្រមូលរូប បង់លុយតាមប្រព័ន្ធធនាគារ ដើម្បីជានុយឲ្យឃើញថាមានគេវិនិយោគជាមួយពួកគេ។ តែបើពិនិត្យឱ្យច្បាស់អ្នកទទួលប្រាក់នីមួយៗមានឈ្មោះខុសៗគ្នាទាំងអស់។ បានន័យថា លុយមិនចូលក្រុមហ៊ុនបោកប្រាស់នោះទេ គឺគ្រាន់តែលួចរូបគេមកប្រើ ដោយពេលខ្លះម្ចាស់ខ្លួនមិនទាំងដឹងខ្លួនផង»។ គួរជម្រាបថា តាមពុទ្ធិមូលបត្រនៃនិយ័តករមូលបត្រកម្ពុជា លេខ៨៨ ដែលចេញផ្សាយឆ្នាំ២០២៣ បានបញ្ជាក់ថា មានគម្រោងវិនិយោគមិនស្របច្បាប់ជាច្រើនករណីកើតឡើង ដែលបានផ្ដល់ផលអាក្រក់ដល់កម្ពុជា ដែលមានដូចជា៖ ១. ករណីជួញដូររូបិយបណ្ណអន្តរជាតិ (Forex) ក្នុងឆ្នាំ២០១៩ ដែលគម្រោងនេះត្រូវបានដំណើរការដោយក្រុមបុគ្គលតូចមួយ ដែលសន្យាផ្តល់ប្រាក់ចំណេញខ្ពស់។ ប្រតិបត្តិការនេះមិនមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើយ ហើយក្រុមហ៊ុននោះទទួលបន្ទុកទាំងការវិនិយោគ និងចេញមូលប្បទានប័ត្រទៅឱ្យវិនិយោគិន។ ក្រុមហ៊ុនដែលមិនស្ថិតក្រោមនិយ័តកម្ម ដែលមិនត្រូវបានត្រួតពិនិត្យដោយស្ថាប័នឯករាជ្យ ឬភាគីទីបី អាចផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងការបំផ្លើសខ្ពស់។ ២. ករណីក្រុមហ៊ុន […]
អ្នកជំនាញអចលទ្រព្យ មើលឃើញពីកំណើនតម្រូវការប្រើប្រាស់ដីធ្លីតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣
អ្នកជំនាញអចលទ្រព្យ មើលឃើញពីកំណើនតម្រូវការប្រើប្រាស់ដីធ្លីតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ចេញផ្សាយ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO អ្នកជំនាញអចលនទ្រព្យបានមើលឃើញថា ដីធ្លីតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ដែលរាប់ចាប់ពីផ្លូវឈ្នះឈ្នះ ឬពលរដ្ឋនិយមហៅថា ផ្លូវកប់ស្រូវ( រាជធានីភ្នំពេញ)ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ៣ នឹងមានសក្ដានុពលខ្ពស់ ហើយជាតំបន់ដែលមានការអារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ផងដែរ។ លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានប្រាប់បណ្ដាញសារព័ត៌មានក្នុងកាលពីពេលថ្មីៗនេះថា «តំបន់តាមបណ្ដោយផ្លូវក្រវាត់ក្រុង យើងឃើញថាតំបន់ប៉ែកខាងលិចឆៀងខាងត្បូង គឺជាតំបន់ដែលមានសក្ដានុពលសម្រាប់អភិវឌ្ឍន៍ ដូចជាសាងសង់ឃ្លាំងសម្រាប់ជួល ព្រោះទីតាំងនោះសំបូរទៅដោយរោងចក្រសហគ្រាស ដែលមានតម្រូវការឃ្លាំងសម្រាប់ស្តុកទំនិញនានាមុននិងក្រោយផលិត»។ លោកបន្តថា ដីធ្លីនៅតំបន់នេះនឹងមានតម្រូវការខ្ពស់សម្រាប់អភិវឌ្ឍន៍ ហើយសម្រាប់តំបន់ប៉ែកខាងត្បូង និងខាងកើតវិញ វាជាតំបន់ដែលនឹងមានតម្រូវការលើដីលំនៅឋាន ។ជាក់ស្ដែងដូចបានឃើញស្រាប់នៅប៉ែកខាងត្បូងនិងខាងកើត កំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់លើលំនៅឋានដោយមានទាំងលំនៅឋានផ្ដោតលើអ្នកមានចំណូលមធ្យម និងអ្នកមធ្យមឡើង ។ សូមជម្រាបថា ផ្លូវក្រវាត់ក្រុងទី៣ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។វិថីដ៏ធំទូលាយមួយនេះមមាញឹកដោយការដឹកជញ្ជូនសព្វសារពើនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ទន្ទឹមនេះ សកម្មភាពអភិវឌ្ឍនៅសំណង់តូចធំនិងការធ្វើអាជីវកម្មនានាក៏កំពុងរីកដុះដាលយ៉ាងលឿនផងដែរ៕
ក្រុមហ៊ុនធំមួយរបស់ចិន ចង់ទិញគ្រាប់ស្វាយចន្ទីក្រៀម ២០ ម៉ឺនតោនពីកម្ពុជានៅឆ្នាំក្រោយ
ក្រុមហ៊ុនធំមួយរបស់ចិន ចង់ទិញគ្រាប់ស្វាយចន្ទីក្រៀម ២០ ម៉ឺនតោនពីកម្ពុជានៅឆ្នាំក្រោយ ចេញផ្សាយ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO ក្រុមហ៊ុនធំមួយរបស់ចិនដែលមានមូលដ្ឋាននៅខេត្តគ័រងស៊ី បានបង្ហាញពីបំណងទិញគ្រាប់ស្វាយចន្ទីក្រៀមពីកម្ពុជាចំនួន ២០ ម៉ឺនតោនសម្រាប់ឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមប្រភព AMS Economy។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់ AMS Economy កាលពរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រុមហ៊ុនចិនចង់ទិញស្វាយចន្ទីស្ងួតពីកម្ពុជាសម្រាប់ផ្គត់ផ្គង់នៅក្នុងខេត្តគ័រងស៊ី ខណៈក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន និងក្រុមការងារសមាគមបានត្រៀមចរចាមួយជំហានទៀតដើម្បីឈានទៅសម្រេចនីតិវិធីលើការដឹកជញ្ជូន និងចុះកុងត្រា។ រូបថត៖AMS លោកប្រធានសមាគមបានបន្ថែមថា ចំពោះនឹងធ្វើឡើងទៅតាមទីផ្សារ ខណៈបច្ចុប្បន្នចន្ទីមានតម្លៃប្រមាណជាង ១៦០០ ដុល្លារក្នុងមួយតោន ។លោកថា ភាគីក្រុមហ៊ុនបានដឹងពីគុណភាពចន្ទីកម្ពុជារួចហើយ។ ដោយឡែក កាលពីខែមេសាកន្លងទៅនេះ គ្រាប់ស្វាយចន្ទីសើមមានតម្លៃ ៥ ០០០រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃខ្ពស់ជាងគេក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា រយៈពេលបីខែដើមឆ្នាំនេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៤៧៤ ០០០តោន ។ក្នុងនោះបាននាំចេញទៅប្រទេសវៀតណាមចំនួន ៤២៤ ០០០ […]