ព័ត៌មានជាតិ

ទេសាភិបាលធនាគារជាតិ ក្រើនរំលឹកឱ្យប្រុងប្រយ័ត្ន ចំពោះការបបួលវិនិយោគរយៈពេលខ្លី ដែលផ្តល់នូវផលចំណេញច្រើន

ទេសាភិបាលធនាគារជាតិ ក្រើនរំលឹកឱ្យប្រុងប្រយ័ត្ន ចំពោះការបបួលវិនិយោគរយៈពេលខ្លី ដែលផ្តល់នូវផលចំណេញច្រើន

ចេញផ្សាយ ថ្ងៃទី 

APP MoINFO

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន​កុំឱ្យ​ចាញ់​បោក​ ការបបួលដាក់ទុន​វិនិយោគដែលផ្តល់នូវផលចំណេញច្រើនក្នុងរយៈពេល​ខ្លី​ដែលត្រូវបានសន្យាដោយជនឆបោកមួយ​ចំនួន​បង្កើតក្រុមតេលេក្រាមកៀរគរឱ្យដាក់ទុនវិនិយោគរួមជាមួយខ្លួន។

តាមរយៈបណ្តញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវបានបញ្ជាក់ថា «ពួកគេប្រមូលរូប បង់លុយតាមប្រព័ន្ធ​ធនាគារ ដើម្បីជានុយឲ្យឃើញថាមានគេវិនិយោគជាមួយពួកគេ។ តែបើពិនិត្យឱ្យច្បាស់អ្នកទទួលប្រាក់នីមួយៗមាន​ឈ្មោះខុសៗ​គ្នាទាំងអស់។ បានន័យថា លុយមិនចូលក្រុមហ៊ុនបោកប្រាស់នោះទេ គឺគ្រាន់តែលួចរូបគេមកប្រើ ដោយពេលខ្លះម្ចាស់ខ្លួនមិន​ទាំងដឹងខ្លួនផង»។

គួរជម្រាបថា តាមពុទ្ធិមូលបត្រនៃនិយ័តករមូលបត្រកម្ពុជា លេខ៨៨ ដែលចេញផ្សាយឆ្នាំ២០២៣ បានបញ្ជាក់ថា មានគម្រោងវិនិយោគមិនស្របច្បាប់ជាច្រើនករណីកើតឡើង ដែលបាន​ផ្ដល់​ផលអាក្រក់ដល់កម្ពុជា ដែលមានដូចជា៖

១. ករណីជួញដូររូបិយបណ្ណអន្តរជាតិ (Forex) ក្នុងឆ្នាំ២០១៩ ដែលគម្រោងនេះត្រូវបានដំណើរការដោយក្រុមបុគ្គលតូចមួយ ដែលសន្យាផ្តល់ប្រាក់ចំណេញខ្ពស់។ ប្រតិបត្តិការនេះមិនមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើយ ហើយក្រុមហ៊ុននោះ​ទទួល​បន្ទុកទាំងការវិនិយោគ និងចេញមូលប្បទានប័ត្រទៅឱ្យវិនិយោគិន។ ក្រុមហ៊ុនដែលមិនស្ថិតក្រោមនិយ័តកម្ម ដែលមិនត្រូវបាន​ត្រួតពិនិត្យដោយស្ថាប័នឯករាជ្យ ឬភាគីទីបី អាចផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងការបំផ្លើសខ្ពស់។

២. ករណីក្រុមហ៊ុន Empire Big Capital Limited និងសមាគមទីប្រឹក្សាវិនិយោគ នៅក្នុងឆ្នាំ២០១៧៖ គម្រោងនេះត្រូវបានដំណើរការដោយបុគ្គលមួយក្តាប់តូច ដែលធ្វើការសន្យាថានឹងផ្តល់ប្រាក់ចំណេញខ្ពស់ (១០% ក្នុងមួយខែ)។ ស្រដៀងគ្នាទៅនឹងករណីមុនដែរ គម្រោងនេះមិនមានការត្រួតពិនិត្យ និងផ្ទៀង-ផ្ទាត់ឡើយ ហើយក្រុមហ៊ុនបានរៀបចំអ្វីៗ​គ្រប់យ៉ាងដោយខ្លួនឯង។

Leave a Reply

Your email address will not be published. Required fields are marked *