ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ៖ រដ្ឋាភិបាលកម្ពុជា មានឆន្ទៈខ្ពស់ក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន

រដ្ឋមន្ត្រីក្រសួងសាធារណការ៖ រដ្ឋាភិបាលកម្ពុជា មានឆន្ទៈខ្ពស់ក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន

ចេញផ្សាយ ថ្ងៃទី 

APP MoINFO

ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកជញ្ជូនក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ក្រោមការដឹកនាំរបស់ ឯកឧត្តម Marius Skuodis រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងទូរគមនាគមន៍ នៃសាធារណរដ្ឋលីទុយអានី ដែលជាប្រធានប្តូរវេន នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្ដមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានធ្វើបទអន្តរាគមន៍ខ្លី ដោយបានគូសបញ្ជាក់ជូនអង្គប្រជុំថា ថ្វីត្បិតតែការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជាមិនទាន់ដល់កម្រឹតធ្ងន់ធ្ងរ តែរាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង និងឯកសារផ្សេងៗទៀតដើម្បីសម្រេចគោលដៅអព្យាក្រិត្យកាបូននៅឆ្នាំ ២០៥០ តាមរយៈការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី សិក្សាគម្រោងដឹកជញ្ជូនសាធារណៈ ដែលនឹងរួមចំណែកក្នុងការកាត់បន្ថយប្រេងឥន្ទនៈ លើកកម្ពស់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមរដ្ឋមន្រ្តី បានសង្តត់ធ្ងន់ថា យើងក៏ត្រូវការកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ពិសេសជាមួយប្រទេសជាសមាជិក ITF។

ជាមួយគ្នានោះ ឯកឧត្ដម ប៉េង ពោធិ៍នា បានស្នើដល់បណ្តាប្រទេសជាសមាជិក ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ ជួយគាំទ្រដល់កម្ពុជាក្នុងការបំពេញបេសកកម្មដ៏មានសារៈសំខាន់មួយនេះ។

Leave a Reply

Your email address will not be published. Required fields are marked *