ព័ត៌មានជាតិ

ឯកឧត្តម ហួត ឃាងវេង ដឹកនាំកិច្ចប្រជុំរៀបចំផែនការដើម្បីត្រៀមក្នុងពិធីជួបជុំរវាង សម្តេចបវធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានលើកទី៧

ឯកឧត្តម ហួត ឃាងវេង ដឹកនាំកិច្ចប្រជុំរៀបចំផែនការដើម្បីត្រៀមក្នុងពិធីជួបជុំរវាង សម្តេចបវធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានលើកទី៧
ចេញផ្សាយ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៥
ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការ ដើម្បីត្រៀមក្នុងការរៀបចំពិធីជួបជុំរវាង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ជាមួយអ្នកសារព័ត៌មានលើកទី៧​ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​ ផុស​ សុវណ្ណ​ អគ្គនាយកព័ត៌មាន និងសោតទស្សន៍​ ព្រមទាំងលោក លោកស្រី អគ្គនាយករង អគ្គនាយិការង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។

កិច្ចប្រជុំនេះ ធ្វើឡើងនារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំព្រះវិហារ នាទីស្តីការក្រសួងព័ត៌មាន ៕

Leave a Reply

Your email address will not be published. Required fields are marked *