ព័ត៌មានជាតិ

ក្រុមហ៊ុនធំមួយរបស់ចិន​ ចង់ទិញគ្រាប់ស្វាយចន្ទីក្រៀម ​២០ ម៉ឺនតោន​ពីកម្ពុជានៅឆ្នាំក្រោយ​

ក្រុមហ៊ុនធំមួយរបស់ចិន​ ចង់ទិញគ្រាប់ស្វាយចន្ទីក្រៀម ​២០ ម៉ឺនតោន​ពីកម្ពុជានៅឆ្នាំក្រោយ​

ចេញផ្សាយ ថ្ងៃទី 

APP MoINFO

ក្រុមហ៊ុនធំមួយរបស់ចិនដែលមានមូលដ្ឋាននៅខេត្តគ័រងស៊ី​ ​បាន​បង្ហាញពីបំណងទិញគ្រាប់ស្វាយចន្ទីក្រៀមពីកម្ពុជាចំនួន ២០ ម៉ឺនតោនសម្រាប់​ឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមប្រភព AMS Economy។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់ AMS Economy កាលពរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤​នេះថា ក្រុមហ៊ុនចិនចង់ទិញស្វាយចន្ទីស្ងួត​ពី​កម្ពុជា​សម្រាប់ផ្គត់ផ្គង់នៅក្នុងខេត្តគ័រងស៊ី ​ខណៈក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន និងក្រុមការងារ​សមា​គម​បានត្រៀមចរចាមួយជំហានទៀតដើម្បីឈានទៅសម្រេចនីតិវិធីលើការដឹកជញ្ជូន ​និងចុះកុងត្រា។

រូបថត៖AMS
រូបថត៖AMS

លោកប្រធានសមាគមបានបន្ថែមថា ចំពោះនឹង​ធ្វើឡើងទៅតាមទីផ្សារ ខណៈបច្ចុប្បន្នចន្ទីមានតម្លៃ​ប្រមាណ​ជាង ១៦០០ ដុល្លារ​ក្នុងមួយតោន ។លោកថា ភាគីក្រុមហ៊ុនបានដឹងពីគុណ​ភាពចន្ទីកម្ពុជា​រួចហើយ។ ដោយឡែក កាលពីខែមេសាកន្លងទៅនេះ គ្រាប់ស្វាយចន្ទីសើមមានតម្លៃ ៥ ០០០រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃខ្ពស់ជាងគេក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។

ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា រយៈពេលបីខែដើមឆ្នាំនេះ ​កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៤៧៤ ០០០​តោន ។ក្នុង​នោះបាននាំចេញទៅប្រទេសវៀតណាមចំនួន ​៤២៤ ០០០ តោន គិតជាទឹកប្រាក់ ​៥៤៣ លានដុល្លារ ​។

Leave a Reply

Your email address will not be published. Required fields are marked *