សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និង គណៈប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤
Month: May 2024
សម្តេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
សម្តេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចេញផ្សាយ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ រាជរដ្ឋាភិបាលតែងបានចាត់ទុកវិស័យអប់រំជាអាទិភាពបំផុតក្នុងចំណោមវិស័យនានា ជាក់ស្តែងការជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានាថ្ងៃនេះ ក៏ជាផ្នែកមួយនៃការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលបានបន្តពីអាណត្តិមុនៗ ក្នុងគោលដៅបានស្តាប់ និងស្វែងយល់ដោយផ្ទាល់ នូវវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានា នៃដំណើរការបណ្តុះបណ្តាលធនធានមនុស្សក្នុងក្របខ័ណ្ឌឧត្តមសិក្សា ។ សូមរំលឹកផងដែរថា ថ្ងៃនេះគឺជាជំនួបលើកទី៨ របស់ប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយនាយករដ្ឋមន្ត្រី ដែលកន្លងទៅចំនួន៧លើកបានជួបជាមួយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ។ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានខិតខំបំពេញនូវបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីឱ្យមាននិរន្តរភាព នៅតាមគ្រឹះស្ថានសិក្សានីមួយៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយ កែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា៕
ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយការធារារ៉ាប់រងដំណាំស្រូវដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ និងយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។
ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយការធារារ៉ាប់រងដំណាំស្រូវដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ និងយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។ កិច្ចប្រជុំនេះដែលមានការអញ្ជើញចូលរួមពី៖ ប្រធានសម្របសម្រួលកម្មវិធីថ្នាក់ស្រុក មន្រ្តីកម្មវិធីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ/មេភូមិ និងបណ្ដាសហគមន៍កសិកម្មពាក់ព័ន្ធជាច្រើនទៀត។
សម្តេចប្រធានរដ្ឋសភា៖ អគ្គរដ្ឋទូតចិន រួមចំណែកយ៉ាងសំខាន់ និងមានតម្លៃដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី បានកាន់តែស៊ីជម្រៅ
សម្តេចប្រធានរដ្ឋសភា៖ អគ្គរដ្ឋទូតចិន រួមចំណែកយ៉ាងសំខាន់ និងមានតម្លៃដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី បានកាន់តែស៊ីជម្រៅ ចេញផ្សាយ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងអំពីជោគជ័យនៃបេសកកម្មការទូតរបស់ ឯកឧត្ដម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកសំខាន់មួយក្នុងការធ្វើឱ្យសម្រេចនូវរាល់ស្មារតីឯកភាពគ្នារវាងថ្នាក់ដឹកនាំកម្ពុជា និងចិន ជាលទ្ធផលជាក់ស្តែងបម្រើដល់ផលប្រយោជន៍ប្រទេស និងប្រជាជនទៃងសងខាង។ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃបែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម វ៉ាង វិនធាន ចូលជួបពិភាក្សាការងារ និងជម្រាបលា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងឱកាសដែលឯកឧត្តមនឹងត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជានាពេលដ៏ខ្លីខាងមុខ។ សម្តេចបានបានគូសបញ្ជាក់ថា ឯកឧត្ដម វ៉ាង វិនធាន ក៏ដូចជា ឯកអគ្គរដ្ឋទូតមុនៗ បានរួមចំណែកយ៉ាងសំខាន់ និងមានតម្លៃដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី បានកាន់តែស៊ីជម្រៅ និងទូលំទូលាយ […]
ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៤ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៤ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
ឯកឧត្តម Wang Wentian គូសបញ្ជាក់ថា ទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី
ឯកឧត្តម Wang Wentian គូសបញ្ជាក់ថា ទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ចេញផ្សាយ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO នៅព្រឹកថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។ ក្នុងជំនួននោះ ឯកឧត្តម បានសម្តែងនៅវមានមោទកភាពបំផុត ដែលនៅឆ្នាំ២០១៩ ចិន និងកម្ពុជា បានចុះហត្ថលេខា មុនគេបង្អស់ លើអនុស្សរណយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទក្នុងការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ។ ឯកឧត្តម […]
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍លេខ ០៦ សរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍លេខ ០៦ សរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ព្រៃវែង៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍លេខ ០៦ សរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ដែលមានការអញ្ជើញចូលរួម លោក ប៉ូ ឬទ្ធី ប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ស៊ុន ចំណាន ប្រធានរតនាគារខេត្ត ព្រមទាំងមន្រ្តីជំនាញមន្ទីរអង្គភាពនានាជុំវិញខេត្តចូលរួមយ៉ាងច្រើនកុះករ លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា៖ អនុលោមតាមមាត្រា ៥១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញ សារាចរស្តីពីប្រតិទិនសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ កាលពីខែមករា […]
ថ្នាក់ដឹកនាំក្រសួងអប់រំ ចែករំលែកចំណុចអាទិភាព ក្នុងការត្រៀមខ្លួនឱ្យបានល្អ ក្នុងការចាប់យកជំនាញសតវត្សទី២១
ថ្នាក់ដឹកនាំក្រសួងអប់រំ ចែករំលែកចំណុចអាទិភាព ក្នុងការត្រៀមខ្លួនឱ្យបានល្អ ក្នុងការចាប់យកជំនាញសតវត្សទី២១ ចេញផ្សាយ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីស្ថានភាពជាក់ស្ដែងរបស់សកលលោក ដែលប្រទេសនីមួយៗកំពុងតែខិតខំអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ដែលតម្រូវឱ្យយើងទាំងអស់គ្នាត្រៀមខ្លួនឱ្យបានល្អក្នុងការចាប់យកជំនាញសតវត្សទី២១។ ការលើកឡើងរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងឱកាស ទទួលជួបសម្ភាសន៍ជាមួយសារព័ត៌មាន South China Morning Post ស្ដីពីការអប់រំផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) នៅប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងន័យនោះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានចែករំលែកចំណុចអាទិភាពមួយចំនួន ដែលកម្ពុជាបាន នឹងកំពុងអនុវត្ត ៖ (១) ការខិតខំប្រឹងប្រែងក្នុងការពង្រីកសេដ្ឋកិច្ច ដោយជ្រើសរើសធនធានមនុស្សឱ្យបានត្រឹមត្រូវ (២) ទាក់ទាញវិនិយោគិនបរទេស ដើម្បីបង្កើតឱកាសការងារឱ្យបានទូលំទូលាយ […]
នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័តគ្រប់ច្រកល្ហក ធ្វើរដ្ឋបាលចំហពេលយប់ជាប្រចាំដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបោសសម្អាតក្រុមក្មេងទំនើង
នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័តគ្រប់ច្រកល្ហក ធ្វើរដ្ឋបាលចំហពេលយប់ជាប្រចាំដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបោសសម្អាតក្រុមក្មេងទំនើង ព្រៃវែង ៖ នៅយប់ថ្ងៃអាទិត្យ ៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហនៅពេលយប់ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តសំខាន់ៗ ទូទាំងខេត្តព្រៃវែង ដើម្បីបង្ការទប់ស្កាត់ ក៏ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាចៀសវាងមានករណីកើតឡើងជាយថាហេតុ ជាពិសេសគឺបទល្មើសគ្រឿងញៀន និងក្មេងទំនើង ។ សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងខេត្តព្រៃវែង កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗទាន់ពេលវេលា ៕