ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣
ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយការធារារ៉ាប់រងដំណាំស្រូវដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ និងយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។
កិច្ចប្រជុំនេះដែលមានការអញ្ជើញចូលរួមពី៖ ប្រធានសម្របសម្រួលកម្មវិធីថ្នាក់ស្រុក មន្រ្តីកម្មវិធីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ/មេភូមិ និងបណ្ដាសហគមន៍កសិកម្មពាក់ព័ន្ធជាច្រើនទៀត។