បាតដៃក៏សាច់ ខ្នងដៃក៏សាច់… អ្នកលក់ផលិតផល និងអ្នកទិញផលិតផលយកទៅប្រើប្រាស់ សុទ្ធតែជាប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការការពារ។
Month: March 2024
មូលហេតុដែលក្រសួងព័ត៌មានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្មរបស់អង្គភាពសារព័ត៌មាន Life and Sport ដោយសារម្ចាស់អង្គភាពបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
WATCH] មូលហេតុដែលក្រសួងព័ត៌មានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្មរបស់អង្គភាពសារព័ត៌មាន Life and Sport ដោយសារម្ចាស់អង្គភាពបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន មិនបានបំពេញកាតព្វកិច្ច ដូចបានចែងក្នុងការស្នើសុំប្រកបអាជីវកម្មគេហទំព័រ អនុវត្តតួនាទីលើសពីអ្នកសារព័ត៌មាន មិនអនុវត្តតាមនីតិវិធីច្បាប់ មិនទទួលយកការណែនាំ និងបន្តបំពានលើលិខិតបទដ្ឋានគតិយុត្តជាធរមាន។ សូមស្ដាប់ការបញ្ជាក់ពីឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកអាន សរសេរព័ត៌មាន និងចម្រៀងសម័យ ដល់បុគ្គលិក
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកអាន សរសេរព័ត៌មាន និងចម្រៀងសម័យ ដល់បុគ្គលិក ជនមានពិការភាពភ្នែក និងកាយសម្បទា និងប្រគល់ប័ណ្ណសរសើរជូនសិល្បៈករ សិល្បៈការិនី និងសប្បុរសជន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសមាគមតន្ត្រីសំនៀងជនពិការ ភូមិស្រែជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
នគរបាលខេត្តព្រៃវែងបន្តចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់សិស្សានុសិស្សតាមបណ្ដាសាលារៀន
នគរបាលខេត្តព្រៃវែងបន្តចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់សិស្សានុសិស្សតាមបណ្ដាសាលារៀន ខេត្តព្រៃវែង៖ ថ្ងៃអង្គារ ១០ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនាឆ្នាំ២០២៤ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែងបានខិតខំចុះ ផ្សព្វផ្សាយអប់រំណែនាំដល់សិស្សានុសិស្សតាមបណ្ដាសាលារៀន ទីប្រជុំជនដើម្បីទប់ស្កាត់ការពារនឹងបង្រ្កាបបទល្មើសគ្រឿងញៀន ដែលតែងបង្កភាពអសន្តិសុខសណ្តាប់ធ្នាប់រំខានដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ គួររំលឹកថា នគរបាលខេត្តព្រៃវែងបន្តចុះផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សបានយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់គ្រឿងញៀន ក្នុងនាមជាយុវជនល្អ សិស្សល្អ កូនល្អ ត្រូវជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាការប្រើប្រាស់គ្រឿងញៀនបង្កឱ្យ ខូចស្មារតី ខូចសតិខួរក្បាល គ្រឿងញៀនបំផ្លាញអនាគតខ្លួនឯងនិងសង្គមជាតិព្រមទាំងមានទោសទណ្ឌថែមទៀតផង ៕
ឧតមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុសធម៌ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនជនពិការដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកប្រាសាទសំបូរ
ឧតមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុសធម៌ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនជនពិការដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកប្រាសាទសំបូរ (កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ត្រី អ៊ិន ប៉ូ មេបញ្ជាការផ្នែកសឹករងប្រាសាទសំបូរ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី បាននាំយកនូវរទេះរវៃដោយដៃសម្រាប់ជនពិការ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនជនពិការពីកំណើត ដែលមានជីវភាពលំបាកខ្វះខាត រស់នៅភូមិជីនាង ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ លោក ផន ភាន់ អាយុ៣៧ឆ្នាំ បានបញ្ជាក់ថា គាត់មានពិការភាព ដោយពិការជើង និងដៃមួយចំហៀងតាំងពីកំណើត ហើយបច្ចុប្បន្ននេះគាត់មានភរិយាមួយរូបឈ្មោះ ជិន សាម៉េត អាយុ៤៧ឆ្នាំ ជាជនពិការភ្នែកទាំងសងខាង ដោយសារជំងឺកញ្ជ្រឹលតាំងពីកុមារភាព ហើយបច្ចុប្បន្ននេះភិយាគាត់កំពុងប្រកបមុខរបរជាអ្នកម៉ាស្សាជនពិការ នៅខេត្តកំពង់ស្ពឺ បានប្រាក់កាសបន្តិចបន្តួចសម្រាប់ផ្ញើមកជួយដោះស្រាយជីវភាពស្វាមីដែលកំពុងរង់ចាំនៅឯផ្ទះ ។ […]
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យ និងពន្លុតទីតាំងអគ្គិភ័យឆេះរោងចក្រផលិតកាបូប ហូលលីវែល ហ៊ែនប៊ែក មេនូហ្វេកឆរឹង ឯ.ក(WHOLLYWELL)
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យ និងពន្លុតទីតាំងអគ្គិភ័យឆេះរោងចក្រផលិតកាបូប ហូលលីវែល ហ៊ែនប៊ែក មេនូហ្វេកឆរឹង ឯ.ក(WHOLLYWELL) ស្រុកអង្គស្នួល៖ នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យ និងពន្លុតទីតាំងអគ្គិភ័យឆេះរោងចក្រផលិតកាបូប ហូលលីវែល ហ៊ែនប៊ែក មេនូហ្វេកឆរឹង ឯ.ក(WHOLLYWELL) ស្ថិតក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សូបបញ្ជាក់ផងដែរថា វេលាម៉ោង៖ ៤:០៥ នាទីល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆេះរោងចក្រផលិតកាបូប ហូលលីវែល ហ៊ែនប៊ែក មេនូហ្វេកឆរឹង ឯ.ក(WHOLLYWELL) ស្ថិតក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បណ្ដាលឱ្យផលប៉ះពាល់ឃ្លាំងសម្ភារៈ និងឃ្លាំងកម្មករធ្វើការ ០៣ អគារ ។ «សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាទុក្ខលំបាករបស់ […]
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តពោធិគុម្ពព្រៃមាន់
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តពោធិគុម្ពព្រៃមាន់ ព្រៃវែង: នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តពោធិគុម្ពព្រៃមាន់ ស្ថិតនៅភូមិព្រៃមាន់ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងសហការី លោក លោកស្រី សមាជិកសមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អជ្ញាធរមូលដ្ឋាន ឃុំ ភូមិ ឯកឧត្តម ស្បោង សារ៉ាត និងឯកឧត្តម លោកជំទាវ ព្រមទាំងសហការី រួមជាមួយ បងប្អូនពុទ្ធបរិស័ទ បាននាំយកបច្ច័យចំនួន១៦,៦៣០,០០០រៀល ចូលបុណ្យដើម្បីចូលរួមចំណែកកសាងវត្ត និងអំណោយរបស់ ព្រះមេគុណខេត្តព្រៃវែង ព្រះធម្មវង្សា ជា វ៉ាន់នី រួមមាន ៖ -តាជីយាយជី ៣០នាក់ ក្នុងម្នាក់ ទទួលបានក្រណាត់ ស១ដុំ ទឹកប្រាក់១ម៉ឺនរៀល […]
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចុះសួរសុខទុក្ខកងកម្លាំងរងរបួស ចំនួន ៤រូប ក្នុងប្រតិបត្តិការជួយសង្គ្រោះពន្លត់អគ្គីភ័យ នៅស្រុកស្វាយអន្ទរ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែក ខេត្តព្រៃវែង.
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចុះសួរសុខទុក្ខកងកម្លាំងរងរបួស ចំនួន ៤រូប ក្នុងប្រតិបត្តិការជួយសង្គ្រោះពន្លត់អគ្គីភ័យ នៅស្រុកស្វាយអន្ទរ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែក ខេត្តព្រៃវែង..!!! សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា រួមជាមួយឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន សមាជិកគណៈកម្មាធិការ និងក្រុមប្រតិបត្តិសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់កងកម្លាំង ចំនួន ៤រូប ដែលរងរបួស ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យ នៅយប់ថ្ងៃទី១៧ ខែមីនា ២០២៤ ដែលស្ថិតនៅក្បែររង្វង់មូលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នាឱកាសនោះ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត […]
អគ្គិភ័យឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង, អភិបាលខេត្ត ដឹកនាំកម្លាំងនគរបាលប្រើប្រាស់ទឹកអស់៥២ឡាន ទើបគ្រប់គ្រងបាន ខណៈមន្ដ្រី៤នាក់រងរបួស
ព័ត៌មានលម្អិត៖ អគ្គិភ័យឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង, អភិបាលខេត្ត ដឹកនាំកម្លាំងនគរបាលប្រើប្រាស់ទឹកអស់៥២ឡាន ទើបគ្រប់គ្រងបាន ខណៈមន្ដ្រី៤នាក់រងរបួស (ព្រៃវែង)៖ ផ្ទះលក់គ្រឿងបន្លាស់រថយន្ដមួយកន្លែង នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានអគ្គិភ័យវាយប្រហារបណ្ដាលឲ្យរងការខូចខាត គិតជាទឹកប្រាក់វិញ ម្ចាស់ផ្ទះរងគ្រោះអះអាងថា អស់ប្រហែល១លានដុល្លារ។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានករណីអគ្គិភ័យភ្លាម, លោក សួន ម៉ាលីន អភិបាលខេត្តព្រៃវែង បានដឹកនាំកម្លាំងនគរបាល និងមន្ត្រីពាក់ព័ន្ធចុះជួយអន្តរាគមន៍ និងពន្លត់ភ្លើង។ ផ្ទះដែលត្រូវភ្លើងឆេះ ទំហំ១៨ម៉ែត្រ គុណ២២ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ខាន់ ភារុណ និងប្រពន្ធឈ្មោះ សន សុភាព។ ក្នុងនោះ ប្រើប្រាស់កម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ, កម្លាំងប្រចាំបញ្ហា, កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ, ស្រុកពារាំង, ស្រុកពោធិ៍រៀង, ស្រុកស៊ីធរកណ្ដាល, ស្រុកកញ្ជ្រៀច, ស្រុក កំចាយមារ, ស្រុកពាមរក៍, ស្រុកបាភ្នំ […]