ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបន្តដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ថ្ងៃទីពីរ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបន្តដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ថ្ងៃទីពីរ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅក្រសួងព័ត៌មាន រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ក្រសួងព័ត៌មានធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ក្រសួងព័ត៌មានធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ បើកជាផ្លូវការនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពកឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ អង្គសន្និបាតរយៈពេល ២ ថ្ងៃនេះនឹងមានការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មានរួមមាន អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍, អគ្គនាយកដ្ឋានវិទ្យុជាតិ , អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដើម្បីពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ដើម្បីរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា និងបានដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាឱ្យកាន់ តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ក្រសួងព័ត៌មានធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ក្រសួងព័ត៌មានធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអប់រំ បណ្តុះបណ្តាលមូលធនមនុស្សគឺជាកត្តាដ៏ចម្បងដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ច                         

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអប់រំ បណ្តុះបណ្តាលមូលធនមនុស្សគឺជាកត្តាដ៏ចម្បងដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ច                                                                     ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា នៅក្រោមដំបូលសុខសន្តិភាពក្នុងរយៈពេលប្រមាណ២៥ឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាមានការរីកចម្រើនលើស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកការអប់រំ និងការបណ្ដុះបណ្តាលធនធានមនុស្ស គឺជាកត្តាចម្បងមួយក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការកសាងប្រទេសជាតិមួយខ្លាំង តម្រូវឱ្យមានពលរដ្ឋខ្លាំងពូកែ ។ […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង រដ្ឋបាលខេត្តព្រៃវែង សូមជម្រាបជូនដំណឹង ស្តីពីការផ្លាស់ប្តូរ ចំណតរថយន្តចាស់ ដែលមានទីតាំងនៅភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ទៅចំណតរថយន្ត និងចំណតជលយាន្តថ្មី នៅតាមបណ្ដោយមាត់ទន្លេខាងលិចផ្សារព្រៃវែងថ្មី ដែលស្ថិតនៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ …………………………………………………… ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងរដ្ឋបាលខេត្តព្រៃវែង សូមតាមដាននៅលើ : គ្រុបតេឡេក្រាម : https://t.me/+gYhj_fHu9rQyZGU9

  សេចក្តីជូនដំណឹង ព្រៃវែង:រដ្ឋបាលខេត្តព្រៃវែង សូមជម្រាបជូនដំណឹង ស្តីពីការផ្លាស់ប្តូរ ចំណតរថយន្តចាស់ ដែលមានទីតាំងនៅភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ទៅចំណតរថយន្ត និងចំណតជលយាន្តថ្មី នៅតាមបណ្ដោយមាត់ទន្លេខាងលិចផ្សារព្រៃវែងថ្មី ដែលស្ថិតនៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។សៅគ្រី  

ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផល ការងារសហព័ន្ធសហជីព ឆ្នាំ២០២៣ និងការងារទិសដៅបន្ត

ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំ(C) សាលាខេត្តព្រៃវែង ឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសហព័ន្ធសហជីព ឆ្នាំ២០២៣ និងការងារទិសដៅបន្ត ក្នុងខេត្តព្រៃវែង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានសហព័ន្ធ សហជីពខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យសង្គមកិច្ច ក្រុង ស្រុកទាំង១៣

ព័ត៌មានជាតិ

ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្ត ដើម្បីត្រួតពិនិត្យ ការសាងសង់អគារ

ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំពហុបំណង«B» សាលាខេត្តព្រៃវែង ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្ត ដើម្បីត្រួតពិនិត្យ ការសាងសង់អគារ គ្រប់ប្រភេទនៅក្នុងដែនរដ្ឋបាលខេត្តព្រៃវែង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តវិស័យ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុកទាំង១៣ នាយករដ្ឋបាលក្រុង ស្រុកទាំ១៣ និងប្រធានភូមិបាលក្រុង ស្រុក ទាំង១៣។    

ព័ត៌មានជាតិ

ឯកឧត្តម ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញទទួលជួបសម្ដែងការគួរសម

ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ អំពីវឌ្ឍនភាពការងារ ជាមួយគណៈប្រតិភូក្រសួងសង្គមកិច្ច អំពីបញ្ហាប្រឈម ការអនុវត្តការងារកន្លងមក និងទិសដៅបន្ត របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត ។  

ព័ត៌មានជាតិ

ឯកឧត្តម​ ជួប​ រតនា​ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញចុះពិនិត្យ​ ការងារស្ថាបនាផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង

ឯកឧត្តម​ ជួប​ រតនា​ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញចុះពិនិត្យ​ ការងារស្ថាបនាផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង ព្រៃវែង៖ ឯកឧត្តម​ ជួប​ រតនា​ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឆាយ​ ឫទ្ធិសែន​ រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ​អមដំណេីរដោយ​ លោក​ ឡុក​ វុឌ្ឍី  ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង​ ព្រមទាំងក្រុមការងារ​ PIU  PPIU kCI  និងមន្រ្តីជំនាញនៅថ្ងៃទី១៧​  ខែមករា​ ឆ្នាំ២០២៤​  បានអញ្ជើញចុះពិនិត្យ​ ការងារស្ថាបនាផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង ស្ថិតក្នុងខេត្តព្រៃវែង ។ ​ឯកឧត្តម​ ជួប​ រតនា​ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឆាយ​ ឫទ្ធិសែន​ រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ​ បានលើកឡើងថា គម្រោងផ្លូវទាំងពីរខ្សែ​ ស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាផ្លូវទាំងអស់នេះឡើងដើម្បីជួយសម្រូលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅមកប្រកបដោយសុវត្ថភាព។ ក្នុងនោះដែរ […]