សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីដាក់ឲ្យដំណើរការជាផ្លូវការនូវ ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមចំនួន២ ដែលជាអាទិភាពគោលនយោបាយទី៣របស់រាជរដ្ឋាភិបាល ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ “គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ” និង “គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” ដែលជាគោលនយោបាយអាទិភាពទី៣ របស់រាជរដ្ឋាភិបាល” ការធ្វើស្ថាប័ននូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ និង ងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ” របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។
ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មក្នុងចូលរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីបុរេសកម្មនិងការទទួលខុសត្រូវខ្ពស់ចំពោះសមិទ្ធផលការងារ
សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មក្នុងចូលរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីបុរេសកម្មនិងការទទួលខុសត្រូវខ្ពស់ចំពោះសមិទ្ធផលការងារ ចេញផ្សាយ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣ ភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣– សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មដែលបានចូលរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីបុរេសកម្មនិងការទទួលខុសត្រូវខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលការងារចម្បងៗ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្ម ឆ្នាំ ២០២៤ នារសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការសម្រេចបាននូវសមិទ្ធផលការងារចម្បងៗទាំងនោះ រួមមានដូចជាការចរចាបើកច្រកទីផ្សារពាណិជ្ជកម្ម ការពង្រឹងសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ ការកសាងធនធានមនុស្ស ការកែលម្អការផ្តល់សេវាសាធារណៈ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ការកសាងលិខិតបទ ដ្ឋានច្បាប់ពាណិជ្ជកម្ម កិច្ចការពារអ្នកប្រើប្រាស់ ការចូលរួមអនុវត្តន៍ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល។ ទន្ទឹមនេះ ការលើកកម្ពស់សុខុមាលភាពជូនប្រជាជនតាមរយៈ ការរក្សាបាននូវស្ថិរភាពនិងសន្តិសុខស្បៀងដែលសមិទ្ធផលទាំងនេះបានរួមចំណែកយ៉ាងធំធេងដល់ការជំរុញកំណើនសេដ្ឋកិច្ច និងអភិបាលកិច្ចល្អ និងការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា រយៈពេល១១ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានជិត៤៤ពាន់លានដុល្លារអាម៉េរិក […]
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជួប ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជួប ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។ ភាគីទាំងពីរ បានរំលឹកឡើងវិញនូវព្រះរាជទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំង នាថ្ងៃទី១២-១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់បន្ថែមទៀត
សម្តេចធិបតី សរសើររដ្ឋមន្រ្តីពាណិជ្ជកម្មថាធ្វើលឿន និងប្រសិទ្ធភាព
សម្តេចធិបតី សរសើររដ្ឋមន្រ្តីពាណិជ្ជកម្មថាធ្វើលឿន និងប្រសិទ្ធភាព ចេញផ្សាយ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សរសើររដ្ឋមន្រីក្រសួងពាណិជ្ជកម្ម ថាជារដ្ឋមន្រ្តីស្រី្តដែលនិយាយលឿន និងធ្វើការលឿនរហ័ស។ សម្តេចបានលើកឡើងនៅក្នុងជំនួបជាភាគីឥណ្ឌូនេស៊ី ដោយសម្តេចបានជជែកពាក់ព័ន្ធការចេញអង្ករពីកម្ពុជាទៅឥណ្ឌូណេស៊ី។ គ្រាន់តែជជែកចប់ មានកិច្ចព្រមព្រៀងចុះហត្ថលេខាជាមួយឥណ្ឌូនេស៊ី នាំចេញអង្ករប៉ុន្មានតោនភ្លាម។ សម្តេចធិបតី បានបន្តថា លោកជំទាវ ចម និមល និងក្រុមការងាររបស់គាត់ធ្វើការងារលឿនគួរឲ្យសរសើរ ។ ជាមួយនេះ សម្ដេចនាយករដ្ឋមន្ត្រី បានប្រាប់ឱ្យរដ្ឋមន្ត្រីទាំងអស់ដែលអមសម្ដេចទៅក្រៅប្រទេស កុំទៅតែអង្គុយអមពីក្រោយសម្ដេច គឺត្រូវតែឆ្លៀតយកឱកាសនោះដើម្បីជួបផ្ទាល់ ធ្វើការផ្ទាល់ជាដៃគូអន្តរជាតិទាំងនោះជាមុន សម្ដេចចាត់ទុកថានេះជាការដើរគោះទ្វារដើម្បីទាញលំហូរពាណិជ្ជកម្ម។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងដូច្នេះ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤៕
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងលើជំនាញថតរូប
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងលើជំនាញថតរូប ចេញផ្សាយ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង លើជំនាញថតរូប ក្រោមប្រធានបទ៖ «គុណវុឌ្ឍិពេញលេញរបស់មន្ត្រីរាជការ» នៅសាលសេរីភាព នៃអគារទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះ។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីសង្ឃឹមថា សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងអាចប្រើប្រាស់ជំនាញថតរូបនេះ ដើម្បីឆ្លើយតបនឹងតម្រូវការការងារប្រចាំថ្ងៃរបស់អង្គភាពបាន។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់លោកគ្រូឧទ្ទេសនាម លន ហ្សាឌីណា អ្នកជំនាញថតរូបអាជីព ដែលបានចំណាយពេលពេញមួយថ្ងៃ ដើម្បីបង្ហាត់បង្រៀនជំនាញថតរូប នៅក្នុងវគ្គបណ្តុះបណ្តាលនេះ៕ ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
ឯកឧត្តម នេត្រ ភក្ត្រា ជំរុញដល់និស្សិតជ័យលាភីអាហារូបករណ៍អ៊ីរ៉ាស្មូស ត្រូវប្រើប្រាស់ពេលវេលាឱ្យបានច្រើន និងសិក្សាដកស្រង់បទពិសោធន៍ប្រទេសគេ ដើម្បីយកមកអនុវត្ដន៍ក្នុងប្រទេសរបស់ខ្លួនវិញ
ឯកឧត្តម នេត្រ ភក្ត្រា ជំរុញដល់និស្សិតជ័យលាភីអាហារូបករណ៍អ៊ីរ៉ាស្មូស ត្រូវប្រើប្រាស់ពេលវេលាឱ្យបានច្រើន និងសិក្សាដកស្រង់បទពិសោធន៍ប្រទេសគេ ដើម្បីយកមកអនុវត្ដន៍ក្នុងប្រទេសរបស់ខ្លួនវិញ ចេញផ្សាយ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣ ភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ — ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានជំរុញដល់និស្សិតជ័យលាភីអាហារូបករណ៍អ៊ីរ៉ាស្មូស (ERASMUS plus) ត្រូវប្រើប្រាស់ពេលវេលាឱ្យបានច្រើន សិក្សាដកស្រង់បទពិសោធន៍ប្រទេសគេក្នុងកិច្ចការងារ ខណៈទ្រឹស្តីជារឿងមួយ ប៉ុន្តែបទពិសោធន៍ជាផ្នែកមួយដ៏សំខាន់ ដែលអាចយកមកអនុវត្តន៍ការងារបានលឿនសម្រាប់យើង និងយកមកធ្វើការអភិវឌ្ឍប្រទេសជាតិ។ ការជំរុញរបស់ឯកឧត្តមរដ្ឋមន្រ្តី បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ អ៊ីរ៉ាស្មូស (ERASMUS plus) ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន ដើម្បីទទួលអនុសាសន៍ពី ឯកឧត្តម រដ្ឋមន្រ្តី សម្រាប់ជាពុទ្ធិបន្ថែមដល់ការសិក្សា ការអភិវឌ្ឍខ្លួន និងជាការលើកទឹកចិត្តដល់និស្សិតទាំងអស់ ដែលត្រូវទៅបន្តការសិក្សានៅក្រៅប្រទេស ។ បើតាមការបញ្ជាក់របស់លោក ប៉ោ សុមេធា តំណាងនិស្សិតជ័យលាភីអាហារូបករណ៍ […]
ឯកឧត្តម ម៉ែន សាម៉ន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រៃវែង
ឯកឧត្តម ម៉ែន សាម៉ន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រៃវែង ព្រៃវែង៖ នៅរសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ ក្រសួងព៏ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងស្វេងយល់អំពីបញ្ហា សំណូបពរ មន្ត្រីរាជការ អំពីស្ថានភាព នីតិវិធីពាក់ព័ន្ធ នៃការងារដែលមន្ទីរព័ត៌មានខេត្តព្រៃវែងអនុវត្តកន្លងមក នៅមន្ទីរព័ត៌មានខេត្តព្រៃវែង។ ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្ត របស់មន្រ្តីនៃមន្ទីរព័ត៌មានព្រៃវែងទាំងអស់តាមផ្នែកជំនាញនីមួយៗ ក៏ដូចជាក្នុងការចុះយកព័ត៌មានតាមថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ដើម្បីបង្ហាញដល់មហាជនបានឃើញ និងទស្សនាអំពីរភាពរីកចម្រើនរបស់ខេត្ត។ ឯកឧត្តម ក៏បានលើកឡើងបន្ថែមថា វិស័យព័ត៌មានបានដើរតួយ៉ាងសំខាន់ ក្នុងការបង្ហាញអំពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរព័ត៌មាន ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំថែមទៀត និងត្រូវខិតខំបំពេញការងារ ត្រូវមានវិន័យក្នុងពេលបំពេញការងារ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ធ្វើការប្រកបដោយសមូហភាព និងត្រូវយកចិត្តទុកដាក់ចំពោះមន្ត្រីដែលមានជំងឺ […]
ពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត
អបអរសាទរពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត សម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងស្តារនីតិសម្បទា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រុងប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ ១៨ ធ្នូ ២០២៣