ព័ត៌មានជាតិ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងលើជំនាញថតរូប

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងលើជំនាញថតរូប

ចេញផ្សាយ ថ្ងៃទី 

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង លើជំនាញថតរូប ក្រោមប្រធានបទ៖ «គុណវុឌ្ឍិពេញលេញរបស់មន្ត្រីរាជការ» នៅសាលសេរីភាព នៃអគារទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីសង្ឃឹមថា សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងអាចប្រើប្រាស់ជំនាញថតរូបនេះ ដើម្បីឆ្លើយតបនឹងតម្រូវការការងារប្រចាំថ្ងៃរបស់អង្គភាពបាន។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់លោកគ្រូឧទ្ទេសនាម លន ហ្សាឌីណា អ្នកជំនាញថតរូបអាជីព ដែលបានចំណាយពេលពេញមួយថ្ងៃ ដើម្បីបង្ហាត់បង្រៀនជំនាញថតរូប នៅក្នុងវគ្គបណ្តុះបណ្តាលនេះ៕

ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

Leave a Reply

Your email address will not be published. Required fields are marked *