ព័ត៌មានជាតិ

សម្តេចធិបតី សរសើររដ្ឋមន្រ្តីពាណិជ្ជកម្មថាធ្វើលឿន និងប្រសិទ្ធភាព

សម្តេចធិបតី សរសើររដ្ឋមន្រ្តីពាណិជ្ជកម្មថាធ្វើលឿន និងប្រសិទ្ធភាព

ចេញផ្សាយ ថ្ងៃទី 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សរសើររដ្ឋមន្រីក្រសួងពាណិជ្ជកម្ម ថាជារដ្ឋមន្រ្តីស្រី្តដែលនិយាយលឿន និងធ្វើការលឿនរហ័ស។

សម្តេចបានលើកឡើងនៅក្នុងជំនួបជាភាគីឥណ្ឌូនេស៊ី ដោយសម្តេចបានជជែកពាក់ព័ន្ធការចេញអង្ករពីកម្ពុជាទៅឥណ្ឌូណេស៊ី។ គ្រាន់តែជជែកចប់ មានកិច្ចព្រមព្រៀងចុះហត្ថលេខាជាមួយឥណ្ឌូនេស៊ី នាំចេញអង្ករប៉ុន្មានតោនភ្លាម។

សម្តេចធិបតី បានបន្តថា លោកជំទាវ ចម និមល និងក្រុមការងាររបស់គាត់ធ្វើការងារលឿនគួរឲ្យសរសើរ ។

ជាមួយនេះ សម្ដេចនាយករដ្ឋមន្ត្រី បានប្រាប់ឱ្យរដ្ឋមន្ត្រីទាំងអស់ដែលអមសម្ដេចទៅក្រៅប្រទេស កុំទៅតែអង្គុយអមពីក្រោយសម្ដេច គឺត្រូវតែឆ្លៀតយកឱកាសនោះដើម្បីជួបផ្ទាល់ ធ្វើការផ្ទាល់ជាដៃគូអន្តរជាតិទាំងនោះជាមុន សម្ដេចចាត់ទុកថានេះជាការដើរគោះទ្វារដើម្បីទាញលំហូរពាណិជ្ជកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងដូច្នេះ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *