ក្រុមការងារ CMAC កំពុងបន្តរុករកសំណល់ជាតិផ្ទុះ នៅបរិវេណប្រាសាទព្រះវិហារ ដែលជាគម្រោងរបស់អង្គការ UNESCO

ក្រុមការងារ CMAC កំពុងបន្តរុករកសំណល់ជាតិផ្ទុះ នៅបរិវេណប្រាសាទព្រះវិហារ ដែលជាគម្រោងរបស់អង្គការ UNESCO
ចេញផ្សាយ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២៦
(AKP ព្រះវិហារ) ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ កំពុងបន្តធ្វើការរុករកសំណល់ជាតិផ្ទុះ នៅបរិវេណប្រាសាទព្រះវិហារ ដែលប្រាសាទនេះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ស្ថិតក្នុងស្រុកជាំក្សាន្ត។

ការងាររុករកនេះ ស្ថិតក្រោមគម្រោងជំនួយរបស់ UNESCO បន្ទាប់ពីសង្គ្រាមឈ្លានពានថៃ របស់ថៃនាពេលកន្លងមក លើដែនអធិបតេយ្យភាពកម្ពុជា។

សូមជម្រាបជូនថា នៅក្នុងសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើក ថៃបានធ្វើការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក មិនរើសមុខ មិនរើសទីតាំង ដែលបណ្តាលឱ្យខូចខាតជាទម្ងន់នូវផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មណ្ឌលសុខភាព ប្រាសាទបុរាណ ដែលក្នុងនោះ ប្រាសាទព្រះវិហាររបស់ខ្មែរបានរងការខូចខាតជាទម្ងន់។

យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ប្រាសាទព្រះវិហាររងការខូចខាត ចំនួន ១៤២កន្លែង និងតំបន់ជុំវិញ ៤២កន្លែង ដោយសារការទម្លាក់គ្រាប់បែកពីលើអាកាសដោយដ្រូន និងយន្តហោះចម្បាំងរបស់យោធាថៃ។

ប្រាសាទព្រះវិហារ ត្រូវបានអង្គការ UNESCO សម្រេចចុះបញ្ជីជា សម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០០៨ នាកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា។

Leave a Reply

Your email address will not be published. Required fields are marked *