ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន សាម៉ន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រៃវែង

ឯកឧត្តម ម៉ែន សាម៉ន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រៃវែង

ព្រៃវែង៖ នៅរសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣
ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ ក្រសួងព៏ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងស្វេងយល់អំពីបញ្ហា សំណូបពរ មន្ត្រីរាជការ អំពីស្ថានភាព នីតិវិធីពាក់ព័ន្ធ នៃការងារដែលមន្ទីរព័ត៌មានខេត្តព្រៃវែងអនុវត្តកន្លងមក នៅមន្ទីរព័ត៌មានខេត្តព្រៃវែង។

 

ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្ត របស់មន្រ្តីនៃមន្ទីរព័ត៌មានព្រៃវែងទាំងអស់តាមផ្នែកជំនាញនីមួយៗ ក៏ដូចជាក្នុងការចុះយកព័ត៌មានតាមថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ដើម្បីបង្ហាញដល់មហាជនបានឃើញ  និងទស្សនាអំពីរភាពរីកចម្រើនរបស់ខេត្ត។

ឯកឧត្តម ក៏បានលើកឡើងបន្ថែមថា វិស័យព័ត៌មានបានដើរតួយ៉ាងសំខាន់ ក្នុងការបង្ហាញអំពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរព័ត៌មាន ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំថែមទៀត និងត្រូវខិតខំបំពេញការងារ ត្រូវមានវិន័យក្នុងពេលបំពេញការងារ  ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ធ្វើការប្រកបដោយសមូហភាព និងត្រូវយកចិត្តទុកដាក់ចំពោះមន្ត្រីដែលមានជំងឺ មន្ត្រីជាស្ត្រីមានផ្ទៃពោះ និងមានពិការភាពផងដែរ។

ឯកឧត្តម បន្ថែមថា ត្រូវបែងចែកតួនាទីភារៈកិច្ច ឲ្យបានច្បាស់លាស់ តាមការណែនាំរបស់រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ធ្វើយ៉ាងឲ្យកិច្ចការវិស័យព័ត៌មានកាន់រីកចម្រើន និងទាន់ពេលវេលា។

ឯកឧត្តម ក៏បានលើកឡើងបន្ថែមថា ដើម្បីឲ្យការសរសេព័ត៌មានកាន់តែមានគុណភាព ត្រូវអនុវត្តន៍នូវគោលការណ៍ និងគោរពក្រមសីលធម៌ សរសេរព័ត៌មានពិត ឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង។

បន្ទាប់ពីការអញ្ជើញជួបសំណេះសំណាលមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែងរួចមកឯកឧត្តម ក៏បានអញ្ជើញចុះពិនិត្យពីសកម្មភាព ផ្សព្វផ្សាយរបស់វិទ្យុឯកជននៅក្នុងខេត្តព្រៃវែងដែលសព្វថ្ងៃនេះវិទ្យុទាំងអស់នោះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចាក់ផ្សាយផ្តល់នូវសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងផ្សព្វផ្សាយនៅព័ត៌មានផ្សេងៗជាច្រើនទៀតដល់មហាជនគាត់បានស្ដាប់និងជ្រាបអំពីព្រឹត្តិការណ៍ទាំងអស់នោះដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *