ឯកឧត្តម សុខ ប្រសិទ្ធិ ជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកា នៃសម្ពន្ធយុវជនអាហារូបករណ៍(ស២) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅចូលរួមចំណែកឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្ត យុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមរយៈការដាក់ចេញបទបញ្ជាលេខ ០១ ប.ប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
