លោកជំទាវ ចម និម្មល អនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន ZEN និងមូនិធិ New Direction ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ចេញផ្សាយ ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៤
MoiNFO APP
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Dawid Rożek ជាស្ថាបនិក និងជាប្រធាននៃក្រុមហ៊ុន ZEN លោក Tomasz Poreba ជាប្រធានមូលនិធិ New Direction និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់អំពីសក្ដានុពលនិងកាលានុវត្តភាពនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅប្រទសកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការធ្វើធុរកិច្ចលើវិស័យធនាគារនិងហិរញ្ញវត្ថុ។