ព័ត៌មានជាតិ

បទបញ្ជា និងការអំពាវនាវ ៤ចំណុច របស់សម្ដេចធិបតីពាក់ព័ន្ធនឹងករណីក្មេងទំនើង

បទបញ្ជា និងការអំពាវនាវ ៤ចំណុច របស់សម្ដេចធិបតីពាក់ព័ន្ធនឹងករណីក្មេងទំនើង៖
1. ចេញបទបញ្ជាដល់អភិបាលរាជធានី-ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការ ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ឱ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងចំពោះករណីក្មេងទំនើង (ក្រុមបងធំ បងតូច ជាពិសេសក្រុមដាវសាំម៉ូរ៉ៃ) ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែង
2. អំពាវនាវដល់ ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការឱ្យបានម៉ឺងម៉ាត់ ចាត់ការលើសំណុំរឿងក្មេងទំនើង
3. អំពាវនាវដល់ ឪពុក ម្ដាយ និងអាណាព្យាបាល ខិតខំតាមដាន អប់រំ ទូន្មានប្រៀនប្រដៅកូនៗ និងក្មួយៗ
4. សូមក្មួយៗដែល ជាយុវជន និងសិស្ស ប្រកាន់ខ្ជាប់នូវវិន័យសីលធម៌ ក្នុងនាមជាយុវជនទំពាំងស្នងឫស្សី និងចៀសវាងសកម្មភាពទាំងឡាយដែលបង្កអន្តរាយដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ

 

Leave a Reply

Your email address will not be published. Required fields are marked *