ឯកឧត្តម ប៊ិន ត្រឈៃ បន្តដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨
ចេញផ្សាយ ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៤
MoINFO APP
ក្រសួងផែនការ៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (សរសេរកាត់ គ.អ.ផ.យ.អ.ជ.) បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ នៅទីស្ដីការក្រសួងផែនការ។
គួររំលឹកថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងលើកទី១ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីសម្រួចខ្លឹមសារនៃសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ មុតស្រួច និងទាន់ពេលវេលា បន្ទាប់ពីមានកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស។