ព័ត៌មានជាតិ

ផលិតផលសក្ដានុពលរបស់កម្ពុជាចំនួន ៣ មុខ នឹងនាំចូលទៅទីផ្សារបោះដុំអឺរ៉ុប

ផលិតផលសក្ដានុពលរបស់កម្ពុជាចំនួន ៣ មុខ នឹងនាំចូលទៅទីផ្សារបោះដុំអឺរ៉ុប
ចេញផ្សាយ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤
MoINFO APP

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៧ ខែតុលាម្សិលមិញនេះ បានអនុញ្ញាតជូនឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និងលោក Laurent STAUCH នាយកប្រតិបត្តិនៃក្រុមហ៊ុន Overenden/Smarteden ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ អំពីការលើកកម្ពស់ការនាំចេញផលិតផលកសិកម្មខ្មែរទៅកាន់ទីផ្សារអឺរ៉ុប។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋមន្ដ្រី ក៏បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និង ក្រុមហ៊ុន Overenden/Smarteden លើផលិតផលកសិកម្មចំនួន ៣មុខ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត។

Leave a Reply

Your email address will not be published. Required fields are marked *