ព័ត៌មានជាតិ

ឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីបណ្តែតប្រទីប និងអុជកាំជ្រួច នៅខេត្តកំពង់ចាម

ឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីបណ្តែតប្រទីប និងអុជកាំជ្រួច នៅខេត្តកំពង់ចាម
ចេញផ្សាយ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤
MoINFO APP

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបណ្តែតប្រទីប និងអុជកាំជ្រួច នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីសម្តែងការរឭកដល់គុណនៃព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាកសិករ ទន្ទឹមនឹងនេះ ក៏មានការអុជកាំជ្រួច ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញចូលរួមទស្សនាយ៉ាងច្រើនកុះករ និងញ៉ាំងឱ្យពិធីនេះកាន់តែអ៊ូអរ និងអធិកអធមផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *