ព័ត៌មានជាតិ

ឯកឧត្ដម សួន សុម៉ាលីន បានដឹកនាំរៀបចំក្រុងពលីសូមសេចក្តីសុខ សេចក្តីចម្រើន ក្នុងការប្រណាំងទូក ងខេត្តព្រៃវែងខាងមុខ

ឯកឧត្ដម សួន សុម៉ាលីន បានដឹកនាំរៀបចំក្រុងពលីសូមសេចក្តីសុខ សេចក្តីចម្រើន ក្នុងការប្រណាំងទូក ងខេត្តព្រៃវែងខាងមុខ

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង ដែលដឹកនាំដោយឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ រួមទាំងមន្ត្រីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី បានអញ្ជើញចូលរួម ក្រុងពលី សូមសុខសួស្ដីជ័យមង្គល ដល់ក្រុមការងាររៀបចំ ការប្រណាំងទូក ឲ្យប្រព្រឹត្តទៅ នៅពេលខាមុខ បានដោយរលូន ដែលស្ថិតនៅមាត់ទន្លេក្រុងព្រៃវែង។​

សូមជម្រាបថា ពិធីនេះបានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសនា ដោយមានការរៀបចំសែនតាមបែបបុរាណ និងតាមគន្លងប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ខ្មែរ ក្នុងបុព្វហេតុបួងសួងសុំសេចក្តីសុខ និងដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត់។

សូមបញ្ជាក់ថា៖ កម្មវិធីប្រណាំងទូក ង នេះ ប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ដែលពិធីបើក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងនៅថ្ងៃថ្ងៃបិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដោយមានទូក ង ចូលរួមប្រណាំងមកពី ៦ ស្រុករួមមាន៖
១- ស្រុកពោធិ៍រៀង ទូកខ្លីចំនួន២៨ ទូកវែងចំនួន៨។
២-ស្រុកពាមរក៍ទូកខ្លីចំនួន៤ ទូកវែងចំនួន៣។
៣-ស្រុកពារាំងទូខ្លី២ ទូកវែងចំនួន៥ ។
៤-ក្រុងព្រៃវែងទូកខ្លីចំនួន៨ ។
៥-ស្រុកស៊ីធរកណ្តាលទូកខ្លីចំនួន៣ ទូកវែងចំនួន១។
៦-ស្រុកពាមជរទូកខ្លីចំនួន២ ទូកវែងចំនួន១។
ទូកចូលរួបប្រណាំងខ្លីសរុបចំនួន៤៧ វែងចំនួន១៨ សរុបរួមចំនួន៦៥ទូក៕

Leave a Reply

Your email address will not be published. Required fields are marked *