ព័ត៌មានជាតិ

លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខា ស្រុកពារាំង បានដឹកនាំ លោក លោកស្រី ហេរញ្ញឹក សមាជិកគណៈកម្មាធិការអនុសាខា មន្ត្រីប្រចាំការ បុគ្គលិកកិច្ចសន្យា និងមានការចូលរួមពីក្រុមកាកបាទក្រហមឃុំព្រៃស្រឡិត

#ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៥
លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខា
ស្រុកពារាំង បានដឹកនាំ លោក លោកស្រី ហេរញ្ញឹក សមាជិកគណៈកម្មាធិការអនុសាខា មន្ត្រីប្រចាំការ បុគ្គលិកកិច្ចសន្យា និងមានការចូលរួមពីក្រុមកាកបាទក្រហមឃុំព្រៃស្រឡិត
អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារអគ្គីភ័យភ្លើងឆេះផ្ទះ ចំនួន ០១គ្រួសារ នៅភូមិព្រះម្លូរ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
+សម្ភារៈផ្តល់ជូនរួមមាន៖ សម្ភារៈផ្ទះបាយ ១ឈុត, សម្ភារៈដំណេក ១ឈុត ,តង់ចំនួន ១, ទឹកត្រី ១យួរ , ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ, ទឹកក្រូច ១កេស ,មី ១កេស និងថវិកាចំនួន ៤០០,០០០រៀល។
-ក្រុមកាកបាទក្រហមឃុំព្រៃស្រឡិត បានចូលរួម អង្ករ ២៥kg និងថវិកាចំនួន ២០០,០០០រៀល។

Leave a Reply

Your email address will not be published. Required fields are marked *