ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

រដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣ រដ្ឋបាលខេត្តព្រៃវែងបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក  លោកស្រី  អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅសាលាខេត្តព្រៃវែង។

កិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តនេះ ក៏បានធ្វើការ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង។ ពិនិត្យ និងអនុម័ត លើកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៤-២០២៦ របស់ខេត្តព្រៃវែង។ សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត។

បន្ទាប់ពីបានដាក់ជូនអង្គពិធីពិនិត្យនិងពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក អង្គប្រជុំបានអនុម័តលើរបៀបវារៈខាងលើ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំ ឱ្យ មន្ទីរនានាជុំវិញខេត្ត បន្តរលើកកម្ពស់ តួនាទីភារកិច្ច  ក្នុងការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។ ណែនាំឲ្យមន្ទីររៀបចំដែនដី នគរ រូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវពន្លឿនក្នុងការចេញបណ័្ណកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សនិងទាន់ពេលវេលាតាមតម្រូវការចាំបាច់របស់គាត់ និងបានណែនាំ ដល់មន្ទីរសុខាភិបាលត្រូវពង្រឹងការថែទាំសុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរដើម្បីធានាដល់សុខសុខភាពរបស់បងប្អូនប្រជាពលរដ្ឋកាន់តែល្អ។

ឯកឧត្ដម ប្រធាន ក៏បានស្នើសុំឲ្យ ឯកឧត្តម អភិបាលខេត្ត រួមជាមួយនឹងប្រធានសភាពាណិជ្ជកម្មខេត្ត សិក្សាស្វែងរកដំណោះស្រាយក្នុងការលក់ នៅផលិតផលកសិកម្ម មានដូចជាស្រូវ សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងយកទៅលក់នៅប្រទេសវៀតណាម ដើម្បីជាផ្នែកមួយបង្ករលក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋលក់ដូរ នៅដំណាំកសិកម្មរបស់គាត់។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរដ្ឋបាលខេត្ត និងមន្ទីរវិស័យនានាជុំវិញខេត្តដែលបានអនុវត្តតួនាទីភារៈកិច្ចកន្លងមក ក្នងនោះដែរបានណែនាំដល់ កងកម្លាំងទាំងបី បន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពជាពិសេសបន្តល្បាតទាំងថ្ងៃ ទាំងយប់ ដើមរក្សាសន្តិសុខ សណ្តាប់និងសុវត្ថភាពជូនប្រជាពលរដ្ឋ  ជាពិសេសបង្ការទប់ស្កាត់ ការលក់ដូ ការប្រើប្រាស់ ការចែកចាយគ្រឿងញៀននៅតាមមូលដ្ឋានភូម ឃុំ របស់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *