ថ្ងៃទី៧-៩ ខែឧសភា ឆ្នាំ២០២៥ លោក ហ៊ីម សំណាង អនុប្រធានការិយាល័យ លោកស្រី ស្រ៊ួន ស្រីកា អនុប្រធានការិយាល័យ និងលោកស្រី ឯម អុន មន្ត្រីនៃ មន្ទីរកិច្ចការនារី ខេត្តព្រៃវែង
បានអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាលស្តីពី ” ការចិញ្ចឹមកូនបែបវិជ្ជមាន ” ដល់គ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ÷
– លោកជំទាវ ឆាយ សន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី
– លោក ម៉ែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី
– លោកស្រី ព្រាប ផល្លា ប្រធានមន្ទីរកិច្ចការនារីខេត្តព្រៃវែង
ក្នុងគោលបំណង ចែករំលែកបទពិសោធន៍ និងការបង្កើនការយល់ដឹង ដល់គ្រូបង្គោលថ្នាក់ជាតិ និងក្រោមជាតិ ឲ្យមានសមត្ថភាពពេញលេញ ក្នុងការបណ្ដុះបណ្ដាលបន្ត និងអប់រំផ្សព្វផ្សាយនៅសហគមន៍។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅ នៅសាលប្រជុំ មន្ទីរកិច្ចការខេត្តព្រៃវែង ដែលមានអ្នកចូលរួមសរុប ចំនួន 51នាក់ ស្រី 45នាក់។